​ព័ត៌មានថ្មីៗ

លោក ទូច ណូ​រ៉ា ប្រធាន​សមាគម​មិត្ត​អ្នកសារព័ត៌មាន​ដើម្បី​សង្គម និង លោក ថា​ន វុត្ឋា ប្រធាន​សមាគម​អ្នកសារព័ត៌មាន​ជាតិ​កម្ពុជា​ដើម្បី​សេរីភាព បាន​អញ្ជើញ​ចូលរួម កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ /​សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២៦ លោក ទូច ណូ​រ៉ា ប្រធាន​សមាគម​មិត្ត​អ្នកសារព័ត៌មាន​ដើម្បី​សង្គម និង លោក ថា​ន វុត្ឋា ប្រធាន​សមាគម​អ្នកសារព័ត៌មាន​ជាតិ​កម្ពុជា​ដើម្បី​សេរីភាព បាន​អញ្ជើញ​ចូលរួម…

នាយ​ប៉ុស្តិ៍​នគរបាល​ព្រំដែន​ខ្សែ​ដែក បើកដៃ​ឲ្យ​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​សត្វ​គោ​ហែល​ទឹក ឆ្លងដែន​ទៅ​លក់ នៅ​ប្រទេស​វៀតណាម ដោយ​រលូន រីឯ​សមត្ថកិច្ច​ជំនាញ រក្សា​ភាព​ស្ងៀមស្ងាត់

​ស្វាយរៀង ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង បានឲ្យដឹង​ថា​សព្វថ្ងៃនេះ​គេ​សង្កេតឃើញថា​មាន​ក្រុម​ឈ្មួញ​ជាច្រើន​សម្រុក​ដឹកជញ្ជូន​សត្វ​គោ​តាម រថយន្ត និង រ៉ឺម៉ក ឆ្លងដែន ទៅ​ប្រទេស​វៀតណាម ព្រមទាំង ទំនិញ​ផ្សេងៗ ចេញ​វៀតណាម​ចូល​ខ្មែរ យ៉ាង​ពេញបន្ទុក បាន​យ៉ាង​ដោយ​រលូន មិន​ទាក់ភ្នែក​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា​ឡើយ​។​…

​លោក គង់ សារឿ​ន មេ​គយ​ច្រកព្រំដែន​ដូន​រ័ត្ន និង​សមត្ថកិច្ច​ពាក់​ពន្ធ័ ជា​អ្នក​មាន​សិទ្ធិអំណាច ដាក់​កុងត្រូ បន្ដាក់​គ្នា​ដូច​ខ្យង​អង្គុយ​យកលុយ ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជួន​ជ័រកៅស៊ូ​ស្អុយ​រាប់រយ​តោន ឆ្លង​ដែន​ប្រទេស​វៀតណាម យ៉ាង​រលូន​

​រឿងអាស្រូវ​ពុករលួយ​របស់ លោក គង់ សារឿ​ន មេ​គយ​ច្រកព្រំដែន​ដូន​រ័ត្ន ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ដែល​មិន​អាច​បិទបាំង​អំពើ​ពុករលួយ ច្រើនបែប​ច្រើនយ៉ាង​របស់ខ្លួន ប្រមូល​លុយ​ពី​ពួក​ឈ្មួញ​ខ្មែរ ដឹក​ជញ្ជួន​ជ័រកៅស៊ូ​ស្អុយ​រាប់រយ តោន​ទៅ​ប្រទេស​វៀតណាម ទាំង​យប់​ទាំង​ថ្ងៃ និង​ឈ្មួញ​វៀតណាម ដឹកទំនិញ ផ្សេងៗ…

លោក ឈួន សុវណ្ណ​ន​រា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន មិន​ញញើត​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​របៀប​ជិះសេះ​លែង​ដៃ​

តាកែវ​÷ ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ដាក់ពង្រាយ​មន្ត្រី​ខ្លួន​និង​ជន​ស៊ីវិល​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ចេញ​ចូល​ពី​ប្រទេស​វៀតណាម​ចូលមក​ប្រទេស​ខ្មែរ​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​ពេញបន្ទុក ឈួន សុវណ្ណ​ន​រា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ដាក់ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ជន​ស៊ីវិល​អោយ​ប្រមូល​លុយ​ពី​ឈ្មួញ​តូចធំ​នាំ​ទំនិញ​គេច​ពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស​ខ្មែរ ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​ពេញបន្ទុក ហើយ​គ្មាន​ឈ្មួញ​ណា​ហ៊ាន​រំលង​លោក ឈួន សុវណ្ណ​ន​រា បានឡើយ​។​ ​អាជីវករ​និង​ឈ្មួញ​បាន​ត្អូញត្អែ​ថា ពួកគាត់​បង់លុយ​តាម​ការកំណត់​របស់​លោក​វរសេនីយ៍ឯក ឈួន…

​ក្រុម​បំផ្លាញ​សម្បត្តិ​ធនធាន​មច្ឆា​ជាតិ កំពុង​សម្រុក​ដាក់​របាំ​ង​ស្បៃ​មុង​គ្រប់​ប្រភេទ​និង​ក្រឡា​ញឹក ក្នុង​រដូវ​បិទ​នេសាទ និង​ដឹកជញ្ជូន​កូន​ត្រី​យកទៅ​លក់​យ៉ាង​អនាធិបតេយ្យ ចំណែក​មន្ត្រី​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​មិនទាន់មាន​វិធានការ​ទប់ស្កាត់ អើពើ​ធ្វើ​ការបង្ក្រាប​ឡើយ​..!

​កំពង់ឆ្នាំង ÷ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៦ បទល្មើស​ដាក់រ​បាំង​ស្បៃ​មុង​ជាច្រើន​ប្រភេទ​និង​មង​ក្រឡា​ញឹក និង​ដឹកជញ្ជូន​កូន​ត្រី​យកទៅ​លក់​ជា​រៀងរាល់​ថ្ងៃ​យ៉ាង​អាណាធិបតេយ្យ ដែល​ស្ថិតនៅ​ឃុំ​សំរោង​សែន ស្រុក​កំពុងលែង ខេត្ត​កំពង់ឆ្នាំង បទល្មើស​ដាក់រ​បាំង​ស្បៃ​មុង និង​ដឹកជញ្ជូន​កូន​ត្រី​យកទៅលក់…

​លោក ឆាយ សា វី មេ​ប៉ុស្តិ៍​នគរបាល​ច្រករបៀង​ព្រំដែន​កំពង់​ស្ពាន ប្រើ​ជន​ស៊ីវិល ចាំ​អង្គុយ​យកលុយ ពី​ឈ្មួញ​ជនជាតិ​វៀតណាម ដឹកជញ្ជូន​ទំនិញ គ្រប់​ប្រភេទ លំហូរ​ចូល​ក្រុង​បាវិត យ៉ាង​សុខ​ស្រួល

ខេត្ត​ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​បាវិត ក្រុង​បាវិត បានឲ្យដឹងថា ជនជាតិ​វៀតណាម​លំហូរ​ចូល​យ៉ាងគំហុក​រាល់ថ្ងៃ រីឯ​លោក មេ​ប៉ុស្តិ៍ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រករបៀង​ព្រំដែន​កំពង់​ស្ពាន ជា​អ្នក​មាន​ស​សិទ្ធិអំណាច​បើកភ្លើង​ខៀវ ទើប​ជនជាតិ​វៀតណាម​ហ៊ាន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​។​ ​ការ​ដែល​ជនជាតិ​វៀតណាម ឆ្លងដែន​ចូល​ខ្មែរ…

​លី គឹម សាន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិន ជា​អ្នក​បើក​ភ្លើង​ខៀវ​ឱ្យមាន​ការរៀបចំ​ប្រព័ន្ធ​កៀបសង្កត់​មួយ​យ៉ាង​អនាធិបតេយ្យ​ដែល​គួរឱ្យ​ហួសចិត្ត​បំផុត​

លី គឹម សាន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិន បាន​បណ្តែតបណ្តោយ ឬ​អាច​និយាយបាន​ថា​បាន បើកភ្លើង​ខៀវ​ឱ្យមាន​ការរៀបចំ​ប្រព័ន្ធ​កៀបសង្កត់​មួយ​យ៉ាង​អនាធិបតេយ្យ​អ្វី​ដែល​ជា​រឿង​គួរឱ្យ​ហួសចិត្ត​បំផុត​នោះ គឺ​ការ​ប្រើប្រាស់​យន្តការ កម្លាំង​ស្រមោល ពោល​គឺ​ការ​ដាក់​ពង្រាយ​ជន​ស៊ីវិល និង​អតីតមន្ត្រី​ចូលនិវត្តន៍ ឱ្យ​ឈរជើង​ចាំ​កាក់​ក្បាល​ឡាន​ដឹក ទំនិញ ដើម្បី​ប្រមូល​លុយ​ដោយ​គ្មាន​វិក្កយបត្រ​។​…

​អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​គយ​ចល័ត​នៅ​ចំណុច​ប៉ុស្តិ៍​នគរបាល​ច្រក​ព្រំដែន ស្លាប​ក្រុង​បាវិត ហៅ​ច្រក​សាលាក្រុង និង​ទាហាន បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម ដឹកជញ្ជូន​បន្លែ ផ្លែឈើ​គ្រប់​ប្រភេទ ឆ្លងដែន​ចូល​ខ្មែរ ដោយ​សេរី ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ ទាំង​យប់​ទាំង​ថ្ងៃ​

ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ជិត​ខ្សែ​បន្ទាត់​ព្រំដែន​ច្រក​ស្លាប​ក្រុង​បាវិត ហៅ​ច្រក​ផ្លូវ​សាលាក្រុង បានឲ្យដឹងថា ជនជាតិ​វៀតណាម លំហូរ​ចូល​យ៉ាងគំហុក​រាល់ថ្ងៃ រីឯ​លោក នូ សី​ថា អគ្គនាយក​និង រដ្ឋាករ គយ​កម្ពុជា​បង្កា​បង្ក្រាប​បទល្មើស រាល់​ទំនិញ​ខូច​គុណភាព…

​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ក្នុង​ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​ច្រើនៗ​តាម​អំពើ​ចិត្ត ដោយ​មាន​ការឃុបឃិត​បើកដៃ​ពី​ប្រធាន​មន្ទីរ​និង​មន្ត្រី​ធំៗ​..!

កំពង់ស្ពឺ ÷ មន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ​ប្រែ​ក្លាយទៅជា​ប្រធានបទ​មួយ​សំរាប់​ក្រុម​អាជីវករ​និង​ឈ្មួញ​ប្រកប​របរ​រក​សុ​ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​51​ភូមិ​ពោធី៍ ឃុំ​ដំណាក់​រាំង​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ។​ ​ប្រភព​ពី​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​កសិផល​ផ្សេងៗ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51​ភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុកឧ​ត្ត​ង្គ បានឲ្យដឹងថា ករណី​មន្ត្រី​ប្រចាំការ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ទីនោះ​តម្រូវអោយ​បង់​លុយ​បើ​ទោះប្បី​រថយន្ដ​ពួកគេ​ផ្ទុកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត មិន​អាច​រំលង​បាន​។​ ​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះ…

​មេ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​នឹង​ទំនិញ​ខុស​ច្បាប់​តាម​អំពើ​ចិត្ត​

​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង បានអោយដឹងថា សម្រាប់​បន្លែ​ផ្លែឈើ​១​រ៉ឺម៉ក ត្រូវ​បង់លុយ​ចាប់ពី​៨​ម៉ឺន​រៀល ទៅ​១០ ម៉ឺន​រៀល .​រថយន្ត​សាំ​យ៉ុង​ត្រូវ​បង់​ចាប់ពី​២០ ម៉ឺន​រៀល​ទៅ​៣០ ម៉ឺន​រៀល និង​រថយន្ត​ធំ​បង់​ចាប់ពី​៣០​មុឺន រៀល​ទៅ​៥០ មុឺន​រៀល តាម​ការកំណត់​របស់ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរ ជាតិ​ត្រពាំងផ្លុង​ជា​កំហិត​។​…

​គយ​ចល័ត​តំបន់​៣ របស់ ហង្ស វណ្ណ មិន​ធ្វើការ​បង្ក្រាប​ទំនិញគេចពន្ធ​សោះ កំពុង​សម្ងំ​ប្រមូល​លុយ​ស្រង់ដើម​

អាជីវករ​រកស៊ី​ដឹក​ទំនិញ​បាន​ធ្វើ​ការតវ៉ា​ជាមួយ គយ​ចល័ត​ពី ភ្នំពេញ​ទៅ​ថា គាត់​រកស៊ី​ដឹក​ទំនិញ​ទាំងនេះ​បាន​បង់ពន្ធ​ត្រឹមត្រូវ ហើយ​ហេតុអ្វី គយ​ចល័ត ភ្នំពេញ ចាប់​ទំនិញ​របស់​គាត់​ទៀត ? គយ​ចល័ត​តំបន់​៣ គ្រប់គ្រង​ខេត្ត​ចំនួន​៣​ដូចជា ខេត្ត​កំពង់ស្ពឺ​•​ព្រះសីហនុ និង កោះកុង​។ គយ​ចល័ត​តំបន់​៣…

អំពើពុករលួយ របស់លោក មួង ដា​រ៉ា កំពុង​ត្រូវប៉ាន់​ប្រមូល​លុយ​ពី​រថយន្ត​ធំៗ​និង​រថយន្តក្រុង​លួច​បង្កប់​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​ក្នុង​រថយន្ត​១ គ្រឿងៗ​ត្រូវ​បង់ លុយ រាប់ពាន់​ដុល្លារ​ក្នុង​១​ខែៗ​ជាថ្នូ​របើក មិន​អោយ​មន្ត្រី​ខ្លួន​ត្រួតពិនិត្យ​

​ទំនិញ​ចេញ​ពី​វៀតណាម​ចូល​មក​ខ្មែរ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​១ ចូល​ភ្នំពេញ​បានអោយដឹងថា លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រៃវែង ដែល​មាន​ស្នាក់ការ​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះ ស្ដេច ខេត្ត​ព្រៃវែង កាន់តំណែង​ដុះ​ស្លែ ដាក់ពង្រាយ​កូនចៅ​និង​ជន​ស៊ីវិល​គ្រប់​ច្រកល្ហក​តាម​ខ្សែរ​ក្រវ៉ាត់​ព្រំដែន​និង​តាម​ដងផ្លូវ​ជាតិ​នានា​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃ វែង…

​នាយ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​តំបន់ ព្រំដែន​ស្រែ​បារាំង បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ និង​បន្លែ ត្រី​សាច់ លំហូរ​ចូល​ដោយ​សេរី ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ មិន​គូរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើលរំលង​

ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ នៅ​ជិត​ខ្សែ​បន្ទាត់​ព្រំដែន ស្រែ​បារាំង​បានឲ្យដឹងថា ជនជាតិ​វៀតណាម​និង​ឈ្មួញ​ខ្មែរ​ដឹក​ជញ្ជួន​ទំនិញគេចពន្ធ លំហូរ​ចូល​យ៉ាងគំហុក​រាល់ថ្ងៃ រីឯ​លោក មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​តំបន់​ព្រំដែន​ស្រែ​បារាំង និង​ស្ថាប័ន​ពាក់​ពន្ធ ព្រមទាំង ទា​ហ៊ាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​ព្រំដែន​ស្រែ​បារាំង ជា​អ្នក​មាន​ស​សិទ្ធិអំណាច​បើកភ្លើង​ខៀវ ទើប​ជនជាតិ​វៀតណាម​ហ៊ាន​ធ្វើ​អ្វីៗ…

​ឈ្មួញ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី​មេកា​រិយា ល័យ​គយ​..!

​មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ​(​ហៅ​ច្រក​វ៉ា​លឺ​)​មាន​ការកែទម្រង់​ដើម្បី​ប្រមូល​ចំណូល​ក៏​បាន​ចាប់ផ្ដើម​ក្នុង​នោះ​មាន​ទាំង​ការប្រើ​កម្លាំង​ជន​ស៊ីវិល​ដើម្បី​រក​ប្រាក់​និង​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​គយ​កម្ពុជា គំរាម កំហែង​អ្នករកស៊ី​ដឹក​ទំនិញ​មក​បិទបាំង​នូវ​ភាព​មិន​ប្រក្រតី​របៀប​ពុករលួយ​របស់ខ្លួន​។​ ​ក្រុម​អ្នករកស៊ី​មិន​ហ៊ាន​រឹងទទឹង​ចំពោះ​គយ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ​នោះទេ ពីព្រោះ​បើ​ហ៊ាន​តែ​រឹងទទឹង​មុខជា​ត្រូវ គយ​ចាប់​ផាកពិន័យ​បង់​ទ្វេគុណ​ជាមិនខាន​។ ដូច្នេះ​មាន តែ​បង់លុយ​ជូន​ក្រុម​គយ នៅ​ត្រពាំង​ស្រែ​ទៅតាម​អ្វី​ដែល​ពួកគេ​ទាមទារ​តែ​ប៉ុណ្ណោះ​។​ទំនិញ​ភាគច្រើន​ដែល​ឆ្លង​ដែន ចេញពី​ប្រទេស​វៀតណាម ចូល​ប្រទេស​កម្ពុជា គឺ​មាន​ប្រភព​មក​ពី​ប្រទេស​ចិន ក្រុម​អ្នករកស៊ី​នាំ​ទំនិញ​ពី​ប្រទេស​ចិន ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ…

​ក្រសួងមហាផ្ទៃ និង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​គូរ​មើលរំលង នាយ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ទើប​ឡើង​កាន់តំណែង​ថ្មីៗ​ភ្លាម ប្រ​មន្ត្រី​របស់​ខ្លួន​គាប​យកលុយ ពី​ក្រុម​ឈ្មួញ​តូច ធំ ដឹក​ជញ្ជួន​ទំនិញ​ពី​វៀតណាម ចូល​ខ្មែរ ទាំង​យប់​ទាំង​ថ្ងៃ

ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ បាន​អះអាង​ឲ្យដឹងថា ចាប់តាំងពី​ប្រកាស​នាយប៉ុស្តិ៍​ថ្មី ដេ​ី​ម​ខែកញ្ញា ជំនួស លោក ប៉ាង ឡេង រហូតមកដល់​ដើមខែ​តុលា ឆ្នាំ​២០២៥​នេះ​ភ្លាម ឈ្មួញ​ទាំង​ធំ​ទាំង​តូច​បាន​សម្រុក​នាំគ្នា ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​មួយ​នេះ​យ៉ាងគំហុក​តែម្តង​។ ដូច្នេះ​ក្នុង​មួយថ្ងៃៗ…

ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ត្បូងឃ្មុំ​បើកដៃឲ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​7 នៅ​ចំណុច​ភូមិ​ស្លាបក្តោង​បាន​សហការ​គ្នា​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​តាម​ការ​កំណត់​មិន​ញញើត​អ្វី​ទាំងអស់​

ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជា​តិលេ​លេខ​7​តែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅ​ចំណុច ផ្លូវជាតិ​លេខ​7 ​ភូមិ​ស្លាបក្តោង​ឃុំ​ជប់​ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ​ថា​ជញ្ចីង​ថ្លឹង​រថយន្ត​នេះ​ប្រែ​ក្លាយទៅជាជ​ញ្ចី​ង​ថ្លឹង​លុយ​តាម​របៀប​ពុករលួយ ទោះប្បី​ជា​មិន​លើស​ទម្ងន់ ក៏​មន្ត្រី​នៅ​ស្ថានីយ៏​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​ប្រចាំការ​នៅ​ទីនោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​គួរឲ្យ​ស្អប់ខ្ពើម ។​ ​ក្រុម​ឈ្មួញ​តូច ធំ​ដឹក​ទំនិញ ឆ្លងកាត់ ស្ថានីយ៍​ជញ្ជីង​បានឲ្យដឹង​ទៀតថា លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់ ក៏​តម្រូវឲ្យ​បង់​លុយ​តាម​ការកំណត់ មិន​គូ​រណា លោក…

សង្ស័​យលោ​កផ្កាយ​ 1ប៉ុល​ចាន់នីដឹក​ឈើផ្ទុក​​លើស​ទំងន់ធ្វើអោ​យបាក់​ស្ពាន

ខេត្តកំពត៖ ករណីមានរថយន្ត១គ្រឿងដឹកឈើ បណ្តាលឲ្យបាក់ស្ពានស្ទឹងកោះស្លា កាលពីវេលាម៉ោងជិត១ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៧ ឋិតនៅចំណុចស្ពានស្ទឹងកោះស្លា ក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត ត្រូវបានគេលួចទម្លាយថា៖ ឈើនេះជាឈើរបស់លោក ឧត្តមសេនីយ៍ត្រី…

ឈ្មួញ​ឈើ​ល្បីឈ្មោះ​ ចែយូវី​ កំពុងដឹកឈើ​ពីខេត្ត​ស្ទឹងត្រែង​ចូលខេត្តរតន​គិរីសឹង​មិន​លោះ​ថ្ងៃ

ប្រជាពល រដ្ឋកំពុងរង់ចាំមើល ចំណាត់ការរបស់ សមត្ថកិច្ចទៅលើ ឈ្មួញឈ្មោះ ចែយូវី  ព្រោះគេគ្មាន  ជំនឿថា សមត្ ថកិច្ចហ៊ាន  ចាត់ការ  តាមច្បាប់ទៅ  លើឈ្មួញម្នាក់នេះ ទេ  ព្រោះឈ្មួញ …

សមត្ថកិ​ច្ចកិច្ចពាក់​ពន្ធ័ខេត្តបា​ត់ដំបងមិន​ហ៊ានបង្ក្រា​បវង់ល្បែង​ជាឆ្នាំង​បាយ

ប្រភពពី សមត្ថកិច្ចតូច តាចក្នុងក្រុងបាត់ ដំបង បានបង្ហើប ឲ្យដឹងថា  មេល្បែងស៊ីសង  ក្នុងតំបន់វាល ស្រែ ១០០០ មាន ទំនាក់ ទំនងជា មួយសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរ…

ឧកញ៉ា​សីបន្តស​កម្មភាព​ដឹកជញ្ជូន​ឈើចេញ​ទៅលក់ស្រុក​យួនតាមច្រករ​បៀងដ​ដែល

ប្រភពពីសមត្ថកិច្ចក្នុង  ខេត្តព្រៃវែង  និងខេត្តស្វាយរៀង  បានឲ្យដឹងថាមួយ រយៈពេល ចុងក្រោយនេះឧកញ៉ា សី បានដឹក ជញ្ជូនឈើ ប្រណីតតាម រថយន្តធំៗឆ្លងកាត់ខេត្ត  ព្រៃវែង ហើយចេញ ទៅស្រុកយួនតាមច្រក របៀងក្នុងស្រុករមាស…

មន្រ្តីគ​យប៉ោយ​ប៉ែតឈ្មោះ​លោក​ឃឹម សូម៉ា​លីរងកា​ររិះគន់​ជា​ខ្លាំង

ក្រុមអាជីវករនៅក្រុងប៉ោយប៉ែតបានឲដឹងថាដោយសារមានការសម្របសម្រួលគ្នារវាងមន្រ្តីគយឈ្មោះរ៉ានិងឈ្មួញខិលខូចទើបមានទំនិញមួយចំនួនដែលនាំពីប្រទេសសៀមចូលប្រទេសកម្ពុជាពុំមានបង់ពន្ធបានត្រឹមត្រូវឡើយពិសេសទំនិញជាច្រើនមុខដែលបណ្តាលឲ្យរដ្ឋត្រូវបាត់បង់ថវិកាជាតិជាច្រើន។ប្រភពដដែលបានបញ្ជាក់ថាអំពើពុករលួយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅតែកើតមានយូរឆ្នាំមកហើយបើទោះជាមានការផ្លាស់ប្តូរមន្រ្តីគយក៏ដោយនេះក៏ដោយសារតែការអនុវត្តច្បាប់គ្មានប្រសិទ្ធភាព។ មន្រ្តីគយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតទទួលបន្ទុកពិនិត្យរទេះដឹកទំនិញចេញពីប្រទេសសៀមកំពុងរងការរិះគន់យ៉ាងខ្លាំងថាបានប្រព្រឹត្តអំពើពុករលួយជាចំហដើម្បីប្រមូលលុយចិញ្ចឹមបក្ខពួករបស់ខ្លួន។ប្រជាពលរដ្ឋជាអាជីវកររកស៊ីនាំទំនិញចេញពីទឹកដីសៀមតាមរទេះបាននិយាយតគ្នាថាការបំពេញការងាររបស់មន្រ្តីគយកំពុងតែធ្វើប៉ះពាល់យ៉ាងខ្លាំងដល់ការប្រកបអាជីវកម្មរបស់ពួកគាត់។ ប្រជាពលរដ្ឋជាអាជីវករបានឲ្យដឹងទៀតថាមន្ត្រីគយពុំបានធ្វើការត្រួតពិនិត្យឆែកឆេរទំនិញនៅក្នុងរទេះឲ្យបានហ្មត់ចត់នោះឡើយព្រោះអ្នករកស៊ីជ្រែឥវ៉ាន់គេចពន្ធគេបានសម្របសម្រួលជាមួយលោកឃឹមសូម៉ាលីជាមុនរួចអស់ហើយដោយតម្រូវឲ្យបង់ខែឬបង់ប្រចាំថ្ងៃដូចជាក្នុងរទេះមានជ្រែបង្កប់ទំនិញគ្រឿងប្រណីតត្រូវបង់ពន្ធខ្ពស់ជាដើម។ តែបើគ្មានការសម្របសម្រួលគ្នាជាមុនទេនោះរទេះរបស់អាជីវករនឹងត្រូវឆែកឆេរយ៉ាងល្អិតល្អន់ បើទោះជាទំនិញនៅក្នុងរទេះជាទំនិញស្របច្បាប់ ឬបានបង់ពន្ធហើយក៏ដោយ។ ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋក្រុងប៉ោយប៉ែតបានស្នើដល់រដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តបន្ទាយមានជ័យគប្បីដោះស្រាយបញ្ហាខាងលើនេះឲ្យមានប្រសិទ្ធភាពព្រោះអំពើពុករលួយរបស់មន្រ្តីជំនាញនៅតែកើតមានដដែ ៕  

ប្រធាន​អនុប្រធា​នមន្ទីរ​សង្គ​មកិច្ច​ខេត្តកំព​ង់ស្ពឺ ​​ស៊ីលុយខ្មោច​រាប់រយលាន​រៀល ក្នុង១ឆ្នាំ​ៗ?

ខេត្តកំពង់ស្ពឺ៖​ ជាយូណាស់ មកហើយដែល  ប្រធាននិងអនុប្រធាន  មន្ទីរសង្គមកិច្ច  ខេត្តកំពង់ស្ពឺ  បានឃុបឃិតគ្នា ស៊ី លុយ មន្ត្រីខ្មោច  រាប់រយលានរៀល  ក្នុង១ឆ្នាំៗ។  នេះបើតាម  គេហទំព័រ ក្នុងស្រុកបាន …

ឈ្មួញ​ឈូសឆាយដីជើងខ្លាំ​ងលួចប្រើប្រាស់​ឈ្មោះ ឯកឧត្តម ​ហ៊ុន ​ម៉ាណែតដើម្បីរំ​លោភ​ដីរដ្ឋ

(កំពង់ធំ)៖   ដីព្រៃចំនួន៧០ហិចតា  ស្ថិតនៅក្នុងព្រៃ សហគមត្រូវបាន  ឈ្មួញនាំគ្រឿង ចក្រមកឈូសឆាយ ដីព្រៃ ដោយ អានា ធិបតេយ្យ  តែគេពុំឃើញមានការ  ទប់ស្កាត់ ការពារដីព្រៃនោះទេ  បែរជាឈ្មួញវាទទីដី របស់រដ្ឋយកមក…

មន្ត្រី​អន្តោប្រវេ​សន៍ច្រក​ទ្វារអន្តរ​ជាតិដូងរង​ការរិះ​គន់

ខេត្តបាត់ដំបង =​ប្រជាពលរដ្ឋ​ឈ្មោះ ល ស បាន​រៀបរាប់​ឲ្យ​ដឹងថា មន្ដ្រីនគរបាល​អន្ដោប្រវេសន៍​ប្រចាំ​តំបន់​ច្រកទ្វា​អន្ដរជាតិ​ដូង​ចំនួន​២​រូប​ជា​រៀងរាល់ថ្ងៃ​ពិសេស​នៅពេល​ល្ងាច​បាន​ចូល​ដឹកជញ្ជូន​ទំនិញ​ជាច្រើន​ប្រភេទ​ពី​ទីផ្សារ​ក្នុង​ទឹកដី​ថៃ​តាម​រថយន្ដ​កា​ម៉ា​រី​ស្វិត​ចំនួន​២​គ្រឿង​ដោយ​១​គ្រឿង​ពណ៌​កណ្ដុរ​ប្រមេះ​និង​១​គ្រឿង​ទៀត​ពណ៌​ស ការដឹក​ជ​ញ្ជួ​ន​នេះ​គេ​ឃើញ​មន្ដ្រីនគរបាល​អន្ដោរ​ប្រវេសន៍​ជា​អ្នក​ដឹក​ផ្ទាល់​តែម្ដង​ដែល​ម្នាក់​ឈ្មោះ​ហែម វិ​បូ​ឡា​និង​ម្នាក់ទៀត​ឈ្មោះ​ស្វាយ សំអាត​។​ ​មុខទំនិញ​ដែល​មន្ដ្រីនគរបាល​អន្ដោ​រ​ប្រវេសន៍​ដឹក​ជ​ញ្ជួ​ន​ជា​រៀងរាល់​នេះ​មាន​ចំរុះ​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដូចជា​ភេ​ស​ជ្ជះ​តែ​អូ​ឈិ អង្ក​ឬ​មី​ជាដើម​ជួន​ដឹក​ពេញ​ក្នុង​ឡាន​និង​ជួនកាល​ដឹក​ពេញ​ក្នុង​ឡាន​ហើយ​ត​ឡើងលើ​យ៉ាងខ្ពស់​នៅ​ផ្នែក​លើ​ឃ្លុប​ឡាន​ថែមទៀត​ដោយ​ត្រូវ​គ្នា​គេចវេស​មិន​បង់ពន្ធ​ទាំង​ខ្លួន​ជាម​ន្ដ្រី​អនុវត្ត​ច្បាប់​បាន​ប្រព្រឹត្ត​អំពើ​បែប​កន្ទេល​ធំ បន្លំ​ដេក បានធ្វើអោយ​ប្រជាកសិករ​តូច​ទាប​មាន​ការមិន​ពេញចិត្ត​និង​ឈឺចាប់​ជាខ្លាំង​ព្រោះ​មិនមាន​ភាពស្មើគ្នា​។​ ​ប្រភព​មួយ​ផ្សេងទៀត​ដែល​ផ្ដល់ព័ត៌មាន​ឲ្យ​ដឹង​ដែរ​ថា មុខ​ជំនួញ​កណ្ដៀរ​ពួន​ដី​បែប​ដុំកំភួន​មិនមែនជា​លក្ខ​ណះ​បន្ទាប់បន្សំ​ក្រៅពី​ការងាររាជការ​របស់​មន្ដ្រីនគរបាល​អន្ដោរ​ប្រវេ​ស​២​រូប​ខាងលើ​អាចជា​ការផ្ដល់​ភ្លើង​ខៀវ​ពី​ប្រធានការិយាល័យ​នគរបាល​អន្ដោរ​ប្រវេ​ស​ប្រចាំ​ច្រក​អន្ដរជាតិ​នេះ​ទើប​ការរកស៊ី​ខុសច្បាប់​នេះ​មាន​ភាពរលូន​រាប់​ឆ្នាំ​មកហើយ…

រដូវប​ទល្មើសស​ម្រាស់បាន​ឈាន​ចូលមក​ហើយបន្ទា​ប់ពីបទ​ល្មើស​របាំង

ខេត្តកំពង់ឆ្នាំង៖ តើសម្តេចក្រឡា​ហោម  ​​ស ខេ​ងធ្វើយ៉ាងណា​ ទើបអាចមើល ឃើញបទល្មើស សម្រាស់  ដូចបទ ល្មើសរបាំង​?។ សម្តេច ក្រឡា ហោមបានដាក់បញ្ជា យ៉ាងតឹងរ៉ឹង​បំផុត ចំពោះករណីបទ ល្មើសនេ​​សា​ទ …

ឈ្មួញ​ឈើ​ពីនាក់បង​ប្អូនហៅ​អាកូន​ត្រេនកំពុង​ដឹកឈើខុ​សច្បាប់​ចេញពី​ស្រុកគូរ​លែន

ខេត្តព្រះវិហារ៖ ឈ្មួញដឹកជញ្ជួន​ឈើ ជើងខ្លាំងពីនា​ក់បងប្អូន ហៅ អា កូន ត្រេន  បានធ្វើសកម្មភាព ដឹក ជញ្ជួន ឈើឆ្លងកាត់ ស្នា​ក់ការ  រដ្ឋបាល  ព្រៃឈើជាច្រើន  កន្លែង…

ប្អូន​ថ្លៃលោក​មេឃុំព្រែក​ត្នោត​បើកល្បែង​ស៊ីសង​គ្រប់ប្រភេទ​១ខែ៣០​ថ្ងៃ​ពេញ

ខេត្តកំពត៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោ​យដឹងថាល្បែងស៊ីសងខុសច្បាប់ (អាប៉ោង បៀរ ជល់មាន់ )កំពុងមាន សកម្មភាពលេង នៅផ្ទះប្អូនថ្លៃលោកមេឃុំ គង់ ប៊ុនរ៉ា «មេឃុំ ព្រែកត្នោត» ស្រុកទឹកឈូរ ខេត្តកំពត។ការបើ​កលេងនោះយូខែ​យូឆ្នាំមកហើយតែមិនដែលមានសមត្ថកិច្ចនគរបាលមកបង្ក្រាបម្តងណាឡើយ។ ដោយគេឃើញមានតែ…