​លោក ឆាយ សា វី មេ​ប៉ុស្តិ៍​នគរបាល​ច្រករបៀង​ព្រំដែន​កំពង់​ស្ពាន ប្រើ​ជន​ស៊ីវិល ចាំ​អង្គុយ​យកលុយ ពី​ឈ្មួញ​ជនជាតិ​វៀតណាម ដឹកជញ្ជូន​ទំនិញ គ្រប់​ប្រភេទ លំហូរ​ចូល​ក្រុង​បាវិត យ៉ាង​សុខ​ស្រួល

ខេត្ត​ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​បាវិត ក្រុង​បាវិត បានឲ្យដឹងថា ជនជាតិ​វៀតណាម​លំហូរ​ចូល​យ៉ាងគំហុក​រាល់ថ្ងៃ រីឯ​លោក មេ​ប៉ុស្តិ៍ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រករបៀង​ព្រំដែន​កំពង់​ស្ពាន ជា​អ្នក​មាន​ស​សិទ្ធិអំណាច​បើកភ្លើង​ខៀវ ទើប​ជនជាតិ​វៀតណាម​ហ៊ាន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​។​

​ការ​ដែល​ជនជាតិ​វៀតណាម ឆ្លងដែន​ចូល​ខ្មែរ មក​រកស៊ី​នៅ​ក្រុង​បាវិត និង​មក​លេងល្បែង​ផ្សេងៗ បាន​យ៉ាង​សុខ​ស្រួល​បំផុត ចំណែក​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅ​ច្រករបៀង​ព្រំដែន​កំពង់​ស្ពាន មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​។​

​ក្រុម​ឈ្មួញ​វៀតណាម​តូច ធំ សម្រុក​ឆ្លងដែន​ដឹកជញ្ជូន​ទំនិញ ផ្សេងៗ តាម​ម៉ូតូ ឬរ​ម៉ក​ម៉ូតូ ចូល​មក​លក់​នៅ ក្រុង​បាវិត រីឯ​មេ ប៉ុស្តិ៍​នគរបាល​ច្រករបៀង​ព្រំដែន​កំពង់​ស្ពាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ក្រុង​វិត ធ្វើ​មិនដឹង​មិន​ឬអ្វី​ទាំងអស់ ទុក​ឲ្យ​ជនជាតិ​វៀតណាម លំហូរ​ចូល​ដោយ​សេរី​។​

​ដូច្នេះហើយ​ទើប សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ក្រុង​បាវិត និង​លោក នាយ ប៉ុស្តិ៍​នគរបាល​ច្រករបៀង​កំពង់​ស្ពាន អាច​ប្រើ​អំណាច និង​តួនាទី របស់​ខ្លួន​ប្រមូល​លុយ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយ​ខែៗ ប្រហែល​ជា​អាង​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​ទេ​ដឹង ទេីប​បណ្ដែតបណ្ដោយ ឲ្យ​ជន​ជនជាតិ​វៀតណាម ឆ្លងដែន​ចូល​មក​ខ្មែរ​តាម​ទំនើងចិត្ត មិន​ខ្វល់​ពី​ការរិះគន់​។​

​បញ្ហា​នេះ​ទើប​ប្រជាពលរដ្ឋ រស់នៅ សង្កាត់​បាវិត ក្រុង​បាវិត អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង និង លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពិនិត្យឡេីងវិញ​ខ្លះ​ផង ចំពោះ នាយ​ប៉ុស្តិ៍​នគរបាល​ច្រករបៀង​ព្រំដែន​កំពង់​ស្ពាន ព្រមទាំង សមត្ថកិច្ច​ពាក់ព័ន្ធ ច្រក​នេះ​បណ្ដែតបណ្ដោយ ជនជាតិ​វៀតណាម លំហូរ​ចូល​ដោយ​រលូន មិនទាន់​មាន​ការ​ទប់ស្កាត់​ឲ្យបាន​ត្រឹម​នោះទេ​៕