​មេ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​នឹង​ទំនិញ​ខុស​ច្បាប់​តាម​អំពើ​ចិត្ត​

​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង បានអោយដឹងថា សម្រាប់​បន្លែ​ផ្លែឈើ​១​រ៉ឺម៉ក ត្រូវ​បង់លុយ​ចាប់ពី​៨​ម៉ឺន​រៀល ទៅ​១០ ម៉ឺន​រៀល .​រថយន្ត​សាំ​យ៉ុង​ត្រូវ​បង់​ចាប់ពី​២០ ម៉ឺន​រៀល​ទៅ​៣០ ម៉ឺន​រៀល និង​រថយន្ត​ធំ​បង់​ចាប់ពី​៣០​មុឺន រៀល​ទៅ​៥០ មុឺន​រៀល តាម​ការកំណត់​របស់ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរ ជាតិ​ត្រពាំងផ្លុង​ជា​កំហិត​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​បាន​បន្តថា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរ ជាតិ​ត្រពាំង​ផ្លុង ដាក់ពង្រាយ​មន្ត្រីនគរបាល​ក្រោម​ឱវាទ​និង ជន​សុីវិល​គាប​យក​លុយ​ពី​ពួក​គាត់​ដោយ​គ្មាន​ការយោគយល់​ឡើយ ហើយ​បើកដៃ​អោយ​មេ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​នឹង​ទំនិញ​ខុស​ច្បាប់​តាម​អំពើ​ចិត្ត​។​

​ហេតុនេះហើយ​ទើប​ក្រុម​ឈ្មួញ និង​អាជីវករ​តូច តាច​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ពិសេស​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ មេត្តា​ជួយ​ពិនិត្យ​ចាត់វិធានការ​ស្រាវជ្រាវ​ទប់ស្កាត់​ភាពមិនប្រក្រតី​របៀប​ពុក រលួយ​របស់​នាយប៉ុស្តិ៍ និង​បក្ខពួក ដែល​ប្រព្រឹត្ត​របៀប​អំពើពុករលួយ​ផង​ទាន​។​

​ប្រភព​ដដែល​បាន​បន្ត​អោយ​ទៀត​ថា បន្លែ​ផ្លែឈើ​និង​ទំនិញ​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស​ខ្មែរ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​ដោយ សារ​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​ប្រចាំការ​នៅ​ច្រក​មួយ​នេះ​និង​សមត្ថកិច្ច​តាម​ដងផ្លូវ​ច្រើន​ទៀត​គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ច្រើនៗ​តាម​ការកំណត​ជា​ពិសេស​នាយ​ប៉ុស្តិ៍​នគរបា​ល​អន្តោប្រវេសន៍​នេះ​តែ​ម្តង​មិន​អាច​រំលង​បាន​ធ្វើអោយ​ពួកគាត់​ជួប​ហា​នី​ភ័យ​ខ្លាំង​ជាង​ពេលមុនៗ​។​

​បញ្ហា​នេះ​សូម​ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​គួរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ទប់ស្កាត់​នូវ​ភាពមិនប្រក្រតី​របៀប​ពុករលួយ​របស់ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិ​ត្រពាំងផ្លុង​ដែល​ប្រព្រឹត្ត​របៀប​ពុករលួយ​។​មួយ​រយៈ​ចុង​ក្រោយ​នេះ នាយប៉ុស្តិ៍ និង​បក្ខពួក​ប្រើ​ជន​សុីវិល​អង្គុយចាំ​រាប់​ក្បាល​រថយន្តឈ្មួញ​ដឹក ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចេញពី​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស​ខ្មែរ​គា​បយក លុយ​តាម​អំពើ​ចិត្ត ហើយ​គ្មាន​ឈ្មួញ​ឬ​អាជីវករ​ណា​ហ៊ាន​តវ៉ា​ជា​មួយ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង​បានឡើយ​។ ប្រភព​មន្ត្រី​ដែល​ស្និត និង​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំងផ្លុង​បាន​បង្ហើប​អោយដឹង​ទៀត​ថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក​នាយប៉ុស្តិ៍ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឡើយ​។​

​ចំណែក​លោក​ឧត្តមសេនីយ៍ទោ ចិន នី ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ប៉ែន កុសល អភិបាលខេត្ត​ត្បូងឃ្មុំ ហាក់​រក្សា​ភាព​ស្ងៀមស្ងាត់​!​បណ្ដោយ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិ​ត្រពាំងផ្លុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ព្រោះ​ដឹង​ថា នាយប៉ុស្តិ៍ មាន​ខ្នងបង្អែក​ក្រាស់គ្រែល​ទើប​ធ្វើ​ទង្វើ​មិន​ប្រក្រតី​ពុករលួយ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​។​ដែល​បញ្ហា​នេះ​ទើប​ក្រុម​អាជីវករ​និង​ឈ្មួញ​សូម​អំពាវនាវ​ដល់​ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្លាប់​ប្ដេជ្ញា​លុប​បំបាត់​អំពើពុករលួយ​នូវតាម​ដងផ្លូវ គួរ​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ​ភាពមិនប្រក្រតី​ពុករលួយ​របស់ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិ​ត្រពាំងផ្លុង​ផង​ទាន​។​