
តាកែវ÷ ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដាក់ពង្រាយមន្ត្រីខ្លួននិងជនស៊ីវិលប្រមូលលុយពីក្រុមឈ្មួញនាំទំនិញចេញចូលពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលអោយប្រមូលលុយពីឈ្មួញតូចធំនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ ទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក ហើយគ្មានឈ្មួញណាហ៊ានរំលងលោក ឈួន សុវណ្ណនរា បានឡើយ។
អាជីវករនិងឈ្មួញបានត្អូញត្អែថា ពួកគាត់បង់លុយតាមការកំណត់របស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ទើបអាចដឹកជញ្ជូនទំនិញឆ្លងដែនចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរបានគ្មានឈ្មួញណាហ៊ានតវ៉ាជាមួយឡើយលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវមួយនេះបានឡើយធ្វើអោយក្រុមអាជីវករមានការរំជើបរំជួលនិងមន្ត្រីក្រោមឱវាទមិនសប្បាយចិត្តជាខ្លាំង ក្នុងការដឹកនាំបក្សពួក និយម ប្រើតួនាទី អំណាច។
មន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ បានបង្ហើបឲ្យដឹងថា សកម្មភាពភាពក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចេញពីប្រទេសវៀត ណាមចូលមកប្រទេសខ្មែយ៉ាងគំហ៊ុកទាំងយប់ទាំងថ្ងៃ គឺជាប្រភពចំណូលដ៏សំខាន់របស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិន និងបក្សពួកធ្វើមានបានយ៉ាងសុខស្រួល។ដោយហេតុថា ប្រសិនបើឈ្មួញមិនបង់លុយលើតុ ក្រោមតុ តាមការកំណត់របស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនភ្នំដិនទេនោះ គឺឈ្មួញនិងអាជីវករមិនអាចដឹកជញ្ជូនទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរបានឡើយ ហើយគ្មានឈ្មួញណាហ៊ានតវ៉ាជាមួយលោកនាយប៉ុស្តិ៍ បានឡើយ។
ប្រភពបន្តថាលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនប្រព្រឹត្តរបៀបអំពើពុករលួយទៅយ៉ាងរលូន ដោយ សារមានការឃុបឃិតគ្នាជាប្រព័ន្ធ សមត្ថកិច្ចជា ច្រើនស្ថាបន ជាពិសេស នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលកំពុងល្បីល្បាញខ្លាំងខាងប្រព្រឹត្តរបៀបអំពើពុក រលួយនេះតែម្តង។
ប្រភពដែលស្និទ្ធនឹងលោកវរសេនីយ៍ ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានបង្ហើបអោយដឹងទៀតថា ដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទើបលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរ បាល ច្រកភ្នំដិនមួយនេះហ៊ានប្រើតួនាទី និងអំណាច បើកដៃអោយឈ្មួញនាំទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរដើម្បីប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក។
ហេតុនេះសូមថ្នាក់ដឹកនាំអគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ជាពិសេសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ .ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវគួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវ ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងបក្សពួកត្រូវបានមហាជនលាតត្រដាង។ដោយសារអាងខ្នងបង្អែករឹងមាំខេត្តទើបលោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយឡើយ៕
