​អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​គយ​ចល័ត​នៅ​ចំណុច​ប៉ុស្តិ៍​នគរបាល​ច្រក​ព្រំដែន ស្លាប​ក្រុង​បាវិត ហៅ​ច្រក​សាលាក្រុង និង​ទាហាន បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម ដឹកជញ្ជូន​បន្លែ ផ្លែឈើ​គ្រប់​ប្រភេទ ឆ្លងដែន​ចូល​ខ្មែរ ដោយ​សេរី ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ ទាំង​យប់​ទាំង​ថ្ងៃ​

ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ជិត​ខ្សែ​បន្ទាត់​ព្រំដែន​ច្រក​ស្លាប​ក្រុង​បាវិត ហៅ​ច្រក​ផ្លូវ​សាលាក្រុង បានឲ្យដឹងថា ជនជាតិ​វៀតណាម លំហូរ​ចូល​យ៉ាងគំហុក​រាល់ថ្ងៃ រីឯ​លោក នូ សី​ថា អគ្គនាយក​និង រដ្ឋាករ គយ​កម្ពុជា​បង្កា​បង្ក្រាប​បទល្មើស រាល់​ទំនិញ​ខូច​គុណភាព បែ​ជា​មក​ប្រើ​ជន​សុ​វិល​មក​អង្គុយ​រាប់​ម៉ូតូរ​ម៉ក និង​រថយន្ដ​ដឹក​បន្លែ​ផ្លែឈើ ទំនិញ​ផ្សេងៗ​យកលុយ តាម​ការកំណត់ នៅ​ចំណុច​ច្រករបៀង​ព្រំដែន​ផ្លូវ​សាលាក្រុង ព្រមទាំង ទាហាន ជា​អ្នក​មាន សិទ្ធិ​អំណាច​បើកភ្លើង​ខៀវ ទើប​ជនជាតិ​វៀតណាម​ហ៊ាន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​។​

​ការ​ដែល​ជនជាតិ​វៀតណាម ឆ្លងដែន​ចូល​ខ្មែរ មក​រកស៊ី​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង និង​មក​ដើរ​លក់​ឆ្នោត​ល្បែង​ផ្សេងៗ បាន​យ៉ាង​សុខ​ស្រួល​បំផុត ចំណែក​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅ​ច្រករបៀង​ព្រំដែន​ស្លាប​ក្រុង​បាវិត ហៅ​ច្រកព្រំដែន​សាលាក្រុង មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​។​

​ក្រុម​ឈ្មួញ​វៀតណាម​តូច ធំ និង​ឈ្មួញ​ខ្មែរ​សម្រុក​ឆ្លងដែន​ដឹកជញ្ជូន​ទំនិញ ផ្សេងៗ បន្លែ ផ្លែឈើ​តាម​ម៉ូតូ ឬរ​ម៉ក​ម៉ូតូ ចូល​មក​លក់​នៅ​ក្រុង​បាវិត​យ៉ាង​រលូន មាន​ការបើក​ដៃ​ពី​សំណាក់​មេ​គយ​ចល័ត ដាក់ពង្រាយ​កូនចៅ​គ្រប់​ច្រក​ល្ហរ ព្រំដែន នានា​
​ភូមិសាស្ត្រ​ក្រុង​បាវិត និង​សមត្ថកិច្ច​ពាក់ព័ន្ធ នៅក្នុង​ខេត្ត​ស្វាយរៀង ធ្វើ​មិនដឹង​មិន​ឬអ្វី​ទាំងអស់ ទុក​ឲ្យ​ជនជាតិ​វៀតណាម លំហូរ​ចូល​ដោយ​សេរី មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ដូច្នេះហើយ​ទើប សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ក្រុង​បាវិត និង​លោក នាយ ប៉ុស្តិ៍​នគរបាល​ច្រករបៀង​ព្រំដែន​សាលាក្រុង និង​ទាហាន​អាច​ប្រើ​អំណាច និង​តួនាទី របស់​ខ្លួន​ប្រមូល​លុយ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយ​ខែៗ ប្រហែល​ជា​អាង​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​ទេ​ដឹង ទើប​បណ្ដែតបណ្ដោយ ឲ្យ​ជន​ជនជាតិ​វៀតណាម ឆ្លងដែន​ចូល​មក​ខ្មែរ​តាម​ទំនើងចិត្ត ។​

​បញ្ហា​នេះ​ទើប​ប្រជាពលរដ្ឋ រស់នៅ សង្កាត់​បាវិត ក្រុង​បាវិត អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង និង លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ។

​ចំពោះ គយ​ចល័ត​នៅ​ចំណុច​ប៉ុស្តិ៍​នគរបាល​ច្រករបៀង ព្រំដែន​ស្លាប​ក្រុង​បាវិត ហៅ​ច្រក​សាលាក្រុង ព្រមទាំង សមត្ថកិច្ច​ពាក់ព័ន្ធ ច្រក​នេះ​បណ្ដែតបណ្ដោយ ជនជាតិ​វៀតណាម លំហូរ​ចូល​ដោយ​រលូន មិនទាន់​មាន​ការ​ទប់ស្កាត់​ឲ្យបាន​ត្រឹម​នោះទេ​៕