Category Archives: ព័ត៌មានជាតិ
កំពង់ចម្លងក្រចាប់លើមិនទាន់ផុតកុងត្រា សាលាខេត្តព្រៃវែងដាក់ដេញថ្លៃសារថ្មី
កំពង់ចម្លងដរក្រចាប់លើ ស្ថិតនៅភូមិក្រចាប់លើ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង លោក ស៊ុន ផល្លី ដែលជាម្ចាស់ដរជាប់កុងត្រាជាមួយមេឃុំ អភិបាលស្រុក និងអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម អ៊ុង សាមី អនុញ្ញាតឱ្យលោក…
លោកអភិបាលឈិតសុខុនអធិការភុលភស្តានិងស្នងការស៊ាងកុសលខេត្តព្រះសីហនុត្រូវបានជនសង្គមងងឹតឈ្មោះពៅទិញក្បាលជាថ្នូរនឹងការបើកល្បែងស៊ីសងដោយរលូន?
ខេត្តព្រះសីហនុ៖ល្បែងស៊ីសសងគ្រប់ប្រភេទដូចជាល្បែងកន្ទុយលេខ បៀរ អាប៉ោង ជល់មាន់និង គ្រឿងញៀន បច្ចុប្បន្នបាន បែកពេញបន្ទុក នៅក្នុង ក្រុងព្រះសីហនុខេត្តព្រះសីហនុ គេពុំទាន់ឃើញ មានមន្ត្រីនគរបាល ឬសមត្ថកិច្ច ពាក់ព័ន្ធចេញបង្ក្រាប ឲ្យមាន ប្រសិទ្ឋភាពម្តងណាឡើយ…
ប្រជាពលរដ្ឋកំពុងប្រតិកម្មនឹង មេព្រៃ និងកម្លាំងទាហាន កងពល លេខ២ ដែលប្រើកម្លាំង របស់ខ្លួន បំផ្លាញ ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ និងចាប់តំណាង របស់ ប្រជាពលរដ្ឋ ដោយសាររឿង ទំនាស់ ដីធ្លី
សៀមរាបៈ ប្រជាពលរដ្ឋប្រមាណ៥៦២គ្រួសារ កំពុង ប្រតិកម្ម និងប្រមូលផ្តុំគ្នា ដើម្បីតវ៉ានឹងការ រុះរើបំផ្លាញ ទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋ និងចាប់តំណាង ប្រជាពលរដ្ឋ ដែលមាន ជាប់ពាក់ព័ន្ធនឹងរឿដីធ្លី នៅក្នុងភូមិចំបក់៣ដើម ឃុំត្បែង…
ឈើជាច្រើនរយកំណាត់ ត្រូវបានមន្រ្តីរបស់អង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ និងអង្គការសម្ព័ន្ធ ប្រទះឃើញនៅក្នុងព្រៃឡង់ស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
ក្រចេះ : កាលពីពេលថ្មីៗនេះអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ រួមជាមួយអង្គការសម្ព័ន្ធពីរទៀតរួមមាន អង្គការការពារព្រៃឈើ សត្វព្រៃ និងបរិស្ថាន និងអង្គការការពារបរិស្ថាន និងធនធានធម្មជាតិ ដឹកនាំដោយលោក ឈៀង វុទ្ធី ប្រធានការិយាល័យប្រតិបត្តិ និងលោកផល…
សកម្មភាពរបស់អង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិខេត្តកំពត ចុះទប់ស្កាត់បទល្មើសព្រៃឈើ
កំពតៈ កាលពីពេលថ្មីៗនេះ ដោយមានការរៀបចំផែនការ និងទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលស្រលាញ់ធនធានធម្មជាតិ និងដោយសារការស្អប់ខ្ពើមចំពោះជនដែលបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់រដ្ឋនោះ ទើបលោក ពេជ្រ គឿន ប្រធានស្នាក់ការស្តីទីអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិប្រចាំខេត្តកំពតបាននាំកម្លាំងរបស់អង្គការចុះឃ្លាំមើលការកាប់រុករានទន្ទ្រានព្រៃ យកដីធ្វើជាកម្មសិទ្ធិ ក្នុងចំនុចឃុំត្រពាំងភ្លាំង និងដែនឧទ្យានជាតិព្រះមុនីវង្ស ក៏ប្រទះឃើញការដឹកជញ្ជូនឈើ ចុះពីលើភ្នំ។…
បែកធ្លាយរឿងមន្ត្រីយោធាជាន់ខ្ពស់ព្រមានមេឈ្មួញ ហាក់ ម៉ៅ ឲ្យបន្ថយសកម្មភាពដឹកទំនិញគេចពន្ធ
មេឈ្មួញ ហាក់ ម៉ៅ ដែលអាងស្បែកជាមន្ត្រីយោធាហើយរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធយកមកចែកចាយក្នុងរាជធានីភ្នំពេញតាមអំពើចិត្តនោះបានធ្វើឲ្យរដ្ឋខាតបង់ប្រាក់ចំណូល យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ឆ្នាំៗ។ គ្រាន់តែឃ្លាំងស្តុកទំនិញរបស់មេឈ្មួញហាក់ ម៉ៅ នៅសងខាងផ្លូវលេខ២០០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបង្ហាញយ៉ាងច្បាស់ពីការបាត់បង់ចំណូលពន្ធរាប់លានដុល្លារក្នុងមួយខែៗ។ បញ្ហានេះ អង្គភាពប្រឆាំងអំពើពុករលួយ…
លោកហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យបានយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់អ្នកកាសែតជើងចាស់ដែលបាត់បង់សមត្ថមភាពនឹងមានជំងឺប្រចាំកាយ
ភ្នំពេញៈ ប្រធានក្លឹបអ្នកកាសែតឯករាជ្យលោក ហ៊ុន សុខាបានឩបត្តម្ភថវិកាជូនដល់អ្នកកាសែតខ្មែរចំនួន៣រូបដែលម្នាក់ៗទទួលបានថវិកាចំនួន៥០ម៉ឺនរៀលខណះដែលពួកគាត់កំពុងតែបាត់បាត់បង់សមត្ថភាពក្នុងការបំពេញការងារប្រកបរបរវិជ្ជាជីវអ្នកសាព័ត៍មានហើយ អ្នកខ្លះទៀតមានជំងឺប្រចាំកាយ បាត់បង់ប្រាក់ចំណូល និង ខ្វះខាតថវិកាសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងែ។ អ្នកកាសែតមួយក្រុមមកពីស្ថាប័នកាសែតផ្សេងៗគ្នានៅកម្ពុជាដែលដឹកនាំដោយ លោកហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ និង សមាជិកក្លឹបកាលពីថ្ងែអាទិត្យទី១៤ខែធ្នូរឆ្នាំ២០១៤បានយកថវិកា៥០ម៉ឺនរៀលទៅឩបត្ថម្ភ លោក…
ក្លឹបអ្នកកាសែតឯករាជ្យ និងសង្គមស៊ីវិលអំពាវនាវឲ្យជួយចូលរួមឃ្លាំមើលស្វែងរកយុត្តិធម៌ជូនអ្នកកាសែតដែលស្លាប់ទៅនិងលើកស្ទួយសេរីភាពបញ្ចេញមតិនៅកម្ពុជា
ភ្នំពេញៈ «ក្លឹបអ្នកកាសែតឯករាជ្យ» ក៏ដូចជាសង្គមស៊ីវិល កំពុងតែបារម្ភពីសុវត្ថិភាពអ្នកសារព័ត៌មាន ខណៈដែលតុលាការសម្រេចដោះលែងបុរសពីរនាក់ ដែលជាប់ចោទពីបទផ្សំគំនិតសម្លាប់អ្នកកាសែតឈ្មោះ តាំង ទ្រី នៅខេត្តក្រចេះនាពេលកន្លងមក។តុលាការខេត្តក្រចេះ នឹងកោះហៅសាក្សីចំនួន ៨នាក់ ឲ្យចូលខ្លួនបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរ ក្នុងសំណុំរឿងបាញ់សម្លាប់អ្នកកាសែតឈ្មោះ តាំង ទ្រី…
ម៉ែអាម៉េងនឹងតាគ្រួចជាមេឈ្មួញរកស៊ីមិនពន្ធចូលរដ្ឋតែប្រមូលលុយយកទៅដាក់ខែឲ្យ ជា នី នឹង ម៉ៅ ចាន់វិជ្ជារហូតក្លាយជាអ្នកមាន
ខេត្តកោះកុងៈ ប្រភពក្រុមអ្នកប្រជាពលរដ្ឋរកស៊ីតូចតាចបានលើកឡើងថា ជានី និងម៉ៅ ចាន់វិជ្ជា បានឃុបឃិតជាមួយមេឈ្មួញហៅ ម៉ែអាម៉េង និងតាគ្រួច ជាឆ្នាំងបាយនាំចូលទំនិញបទល្មើសលោតឆ័ត្រ និងនាំជង្គង់មាន់ សាច់មាន់ ខុសច្បាប់យ៉ាង គ្រប់ ទឹក និងកាក់កបបំផុត…
មេយោធា ស្រុកកែវសីមា យកតួនាទី កាងភរិយា រកស៊ីឈើប្រណីត
មណ្ឌលគិរី៖ មេបញ្ជាការសឹករង ស្រុកកែវសីមា លោក ហ៊ួត រ័ត្ន បានទទួលស្គាល់ថា ភរិយារបស់ខ្លួនរកស៊ីជំនូញ ឈើប្រណីត តែរកគ្រាន់តែដូរបាយហូបប៉ុណ្ណោះ។ ការឆ្លើយរបស់លោក ហួត រ័ត្ន បានធ្វើឡើងបន្ទាប់ពីមាន សេចក្តីរាយការណ៍ជាច្រើនថា…
លោក ឱក សុផាន អាងខ្លួនមានអំណាច នៅក្នុងក្រុងប៉ោយប៉ែត បានរំលោភយក ផ្លូវសាធារណៈ មិនក្រែងនិងច្បាប់
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់ភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានផ្ទុះបាតុកម្មសាជាថ្មី កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ មានគ្នាប្រហែលជាង៣០នាក់ តំណាងឱ្យប្រជាពលរដ្ឋ ជាង៤៥គ្រួសារ ដោយនាំគ្នា រុះរើរបងដែកស័ង្កសី ដែលមេឈ្មួញ កំណាច…
ឯកឧត្តម លឹម គានហោ កំពុងរងការចោទប្រកាន់ថាប្រព្រឹត្តអំពើពុករលួយ និង ប្រែក្លាយក្រសួងធនធានទឹកទៅជាក្រសួងគ្រួសារនិយមនឹងបក្ខពួកនិយម!
ភ្នំពេញៈ មានការលើកឡើងគួរពិចារណាថា “បើមើលពីទិដ្ឋភាពខាងក្រៅ ឃើញថា ក្រសួងធនធានទឹក មានសក្តានុពល និងមានការរីកចំរើនខ្លាំងក្លាណាស់” ។ ពិសេសគឺជំនាញ ដែលសុទ្ធសឹងជាកម្លាំងគ្រឹះប្រកបដោយ សមត្ថភាពពេញលេញសក្តិសម នឹងការទទួលស្គាល់ពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជាមែន ។ ប៉ុន្តែនៅពេលពិនិត្យឱ្យដល់ផ្ទៃក្នុងក្រសួងធនធានទឹកវិញ គឺមានចំណុចខ្វះខាតជាច្រើន…
ក្រុមហ៊ុន សុខសំណាងដឹកឈើទាំងយប់ទាំងថ្ងៃបំផ្លាញផ្លូវថ្នល់
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធិ រកស៊ីឈើក្នុងទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ទំរីង រ៉ាប់ប៊ើ បាន និងកំពុងតែសម្រុកកាប់បំផ្លាញព្រៃឈើស្ទើររលាយសាបសូន្យក្នុងបរិវេណ ក្រុមហ៊ុននិងក្រៅក្រុមហ៊ុន ហើយពួកគេតែងតែ ប្រើប្រាស់រថយន្តខ្នាតយក្សធំៗដឹកជញ្ជូនឈើរាប់សិបតោន លើសទម្ងន់ពីច្បាប់កំណត់ដែលជាការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរបំផុតទៅលើ ផ្លូវជាតិ…
លោក កាន ឈុនទីប្រព្រឺត្តអំពើពុករលួយនិងបក្សពូកនិយមលោក ឱម យ៉ិនទៀងគិតយ៉ាងណា
តាមមន្ត្រីអគ្គិសនីកម្ពុជាមួយចំនួនបានឲ្យដឹងថាលោក កែវ រតនៈជាអគ្គនាយកអគ្គិសនីកម្ពុជាបានដឹងយ៉ាងច្បាស់ពីរឿងអាស្រូវពុក រលួយរបស់លោក កាន ឈុនទី និងបក្ខពួក រយៈពេលច្រើនឆ្នាំមកហើយ។ប៉ុន្តែប្រហែលដោយសារទទួលបានផលប្រយោជន៍ពី មន្ត្រីពុករលួយរូបនេះទើបលោក កែវ រតនៈ បណ្តោយឲ្យបុគ្គល កាន ឈុនទីនិងបក្ខពួកធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀត។ជាពិសេសសេវា តបណ្តាញលឿននិងដំឡើងអំពែរអគ្គិសនីនៅតំបន់ចាក់អង្រែក្រោម…
មេគយច្រកអូរអន្លក់លោក មាស សំអឿន បើកភ្លើងខៀវឲ្យឈ្មួញដឺកពន្ធទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត
តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថាការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងអូរអន្លក់ ភាគច្រើនមានហ្គាសធុងធំៗ ផលកសិកម្ម ជីគីមី និងប្រេងសាំងជាដើម ហើយពេលខ្លះក៏មានការនាំចូលប្រភេទគ្រឿងសំណង់ ភាគច្រើនបង់ពន្ធតិចតួច ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ គេមិនដែលឃើញជំនាញគយរបស់លោក មាស សំអឿន ចាត់វិធានការបង្ការបង្ក្រាបនិងទប់ស្កាត់ម្តងណាឡើយ។ បើទោះបីជាសមត្ថកិច្ចដទៃ…
មេប៉ុស្តិ៍វរៈព្រំដែនចម្ការចេកឈ្មោះដុងនាំយូនមកនេសាទល្មើសច្បាប់ នៅអតីតឡូត៍លេខ ១១-១៣-១៥យ៉ាងអានាធិបតេត្យ
ខេត្តកណ្តាល ៖អ្នកភូមិព្រែកស្បូវ បានឲដឺងថា ជារៀងរាល់មានយូនច្រើនណាស់មិនដឹងថាមានចំនួនប៉ុន្មាននាក់នោះទេ បានចូលមកនេសាទត្រីនៅក្នុងបឹង អតីតដែនឡូត៍នេសាទខាងលើ ដោយប្រើឧបករណ៍ សៃយ៉ឺន ស្បៃមុងសុទ្ធសឹងជាសៃយ៉ឺន ប្រភេទយក្ស ប្រើបច្ចេកទេសដាក់កាច់ឡុកកន្ទុយកណ្តុរ ដោយមានរបាំងព្រួល។ ស្បៃមុង រាប់រយពាន់ម៉ែត្រនៅពេញពាស ក្នុងផ្ទៃបឹងតែម្តង…
មន្ត្រីច្រកអូរស្មាច់ជំរិតទារប្រាក់ពីពលករខ្មែរឆ្លងដែនទៅធ្វើការនៅប្រទេសថៃចាប់១៥ម៉ឺនរៀលដល់២០ម៉ឺនរៀល
ពលករខ្មែរដែលមក ពីតាមបណ្តាខេត្តឆ្ងាយៗ ត្រូវបង់ប្រាក់ចន្លោះពី១៥ម៉ឺនរៀលដល់២០ម៉ឺនរៀល ទើបមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រក ទ្វារអន្តរជាតិអូរស្មាច់ ចេញប័ណ្ណឆ្លងដែនដល់ពលករខ្មែរ ។នេះជាការអះអាងរបស់មន្ត្រី បម្រើការនៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមា នជ័យ។ ប្រភពដដែ លបានបន្ថែមទៀត ថាចំពោះពលករនៅមូលដ្នា នក៏ត្រូវបង់ប្រាក់…
មន្ត្រីប៉ូលីសសេដ្ឋកិច្ចឈ្មោះ ហាក់ សុខគាជាឈ្មួញកណ្តាលផងនិងជាមេការប្រមូលទិញឈើ ឲ្យក្រុមហ៊ុន ទ្រី ម៉ាខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតាមតំបន់ព្រៃការពារ ដោយមេការក្រុមហ៊ុន ទ្រី ភាព គឺលោក ហាក់ សុខគាដែលមានឃ្លាំងស្តុកឈើ ស្ថិតនៅក្នុងភូមិពូលុង សង្កាត់រមនាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ជាប្រភេទឈើប្រណីត បានកើតឡើងគួរឲ្យញាក់សាច់។ លោក…
អភិបាលខណ្ឌពោធិ៍សែនជ័យចេញមុខអនុវត្តន៍ ស.ជ.ណ គណៈរដ្ឋមន្ត្រីប្រឆាំងសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ ផ្ទៃដីទំនាស់នៅភូមិកកាប ទំហំជាង ៥ហិកតា ត្រូវបានម្ចាស់ដីជាជនរងគ្រោះធ្វើពាក្យសុំផ្តល់ភស្តុតាងបន្ថែមទៅ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ជាប្រយោជន៍ដល់លោករដ្ឋមន្ត្រីពិនិត្យ និងពិចារណាក្រោយពីមានលិខិតជាផ្លូវការ របស់ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោករដ្ឋមន្ត្រីក្រសួងមួយនេះ ។ យោងតាមលិខិតពាក្យសុំផ្តល់ភស្តុតាងបន្ថែមរបស់លោកស្រី ហួត…
លោក ឡេង ចិត្រា និងលោក គង់ វិចិត្រ ដាក់កុងត្រូលជជុះទៀតហើយ
ខេត្តត្បូងឃ្មុំ ៖ អ្នករកស៊ីដឹកទំនិញ បានឲ្យដឹងថា ចាប់ពីចំណុច ទីរួមខេត្តត្បូងឃ្មុំដល់ព្រំប្រទល់ ខេត្តកំពង់ចាម មានកុងត្រូលចំនួន ៣ កន្លែងទ្រង់ទ្រាយធំនិងបំបែកជា២ បន្ថែមទៀត កាន់តែបង្កផលលំបាកដល់ ប្រជាពលរដ្ឋនិងអ្នករកស៊ីដឹកទំនិញដែលត្រូវបង់លុយជូនពូកគាត់ បន្តកន្ទុយគ្នា។អ្នករកស៊ីដឹកទំនិញ បានអោយដឹងថា ទីតាំងកុងត្រូលជជុះរបស់សមត្ថកិច្ចនគរបាល…
កំលាំងរបស់ប៉េអឹមអភិរក្សជីវៈចំរុះសីមានិងមន្រ្តីបំរើការស្នាក់ការនេះបាញ់រះផ្អើលស្រុកកែវសីមា
មណ្ឌលគិរីៈ កំលាំងរបស់ប៉េអឹមអភិរក្សជីវៈចំរុះសីមានិងមន្រ្តីបំរើការស្នាក់ការនេះ ជិះរថយន្តដេញប្រម៉ាញ់រថយន្ត ដឹកកូនក្រឡឹងបាញ់រះជាង១០គ្រាប់រង្គើរស្រុកកែវសីមា ។ ហេតុកាណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណជា ៦និង១០នាទីព្រឹមថ្ងៃទី ១០ខែកញ្ញាឆ្នាំ២០១៤ត្រងចំណុចឃុំ ស្រែខ្ទុម ស្រុកកែវសីមា។ ប្រភពព័ត៍មានពីសមត្ថកិច្ចនិយាយថា ការផ្ទុះអាវុធបាញ់រះជាច្រើនគ្រាប់ដូចជា សមរភូមិប្រយុទ្ធគ្នានេះគឺជាកំលាំងប៉េអឹមបំរើការស្នាក់ការអភិរក្សជីវៈចំរុះសីមា ជិះរថយន្តដេញបាញ់រះមកលើរថយន្តកំពុងដឹកកូនក្រឡឹង(ឈើបួនជ្រុងតូចៗ) មិនបានបង់លុយអោយលោក…
លោក គង់ គឹមនី អភិបាលស្រុកស្នូលចាប់ខ្លួនអ្នកកាសែតដើម្បីជាថ្នូនឹងកញ្ចប់បទល្មើស
ពីខេត្តក្រចេះ ៖ បើយោង តាមសេចក្តីរាយការណ៍ពីខេត្តក្រចេះបានអោយដឹងថាលោក គង់-គឹមនី ចៅហ្វាយស្រុកស្នួល កំពុងតែបើកដៃអោយក្រុមឈ្មួញរកស៊ីដឹកឈើខុស ច្បាប់ឆ្លងកាត់ស្រុកស្នួលយ៉ាងអាណាធិប្បតេយ្យបំផុតទាំងយប់ទាំងថ្ងៃ ហើយលោកគង់គឹមនី ក៏កំពុងតែប្រើអំណាចរបស់ខ្លួនកាងបទល្មើស និងគំរាមកំហែងដល់ក្រុមសមត្ថកិច្ចតាមដងផ្លូវ ព្រោះតែលោក គង់ គឹមនី ចាត់ទុកថា សមត្ថកិច្ចនិងអ្នកកាសែត…
ឧទ្ធម្ភាគចក្រមួយគ្រឿងធ្លាក់នៅសង្កាត់ព្រៃស
ប្រភពព័ត៌មានជំហានដំបូងបានឱ្យដឹងថា នៅក្នុងឧទ្ធម្ភាគចក្រនោះ មានមនុស្សជិះ ចំនួន៦នាក់ ហើយក្នុងនោះ ៥នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស ។ ប្រភពព័ត៌មានបានឲ្យដឹងថា ឧទ្ធម្ភាគចក្រដែលធ្លាក់នេះ ផលិតប្រទេសចិន ហើយទើបនឹងយកមកប្រើ នៅអង្គភាព ហ្វឹកហ្វឺនយោធា ទ័ពអាកាស…
បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ
មនុស្សលោកយើងអាចរស់រានមានជីវិតទៅបានគឺអាស្រ័យទៅលើធម្ម ជាតិដែលនៅជុំវិញខ្លួនយើង ហើយធម្មជាតិក៏បានផ្តល់ផលប្រយោជន៍ជាច្រើនសំរាប់មនុស្ស សត្វដែលកំពុងតែរស់នៅមានជីវិត និងផ្តល់ភាពស្រស់បំព្រង ជាម្លប់ត្រឈឹងត្រឈៃគួរទាទីមនោរម្យ ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយនោះគឺ បច្ចុប្បន្នមានមនុស្សមួយចំនួនមិនចេះស្រលាញ់ធម្មជាតិ ចូលចិត្តតែកាប់រានបំផ្លាញដោយឥតសំចៃដៃទៅវិញ ដែលគេចាត់ទុកមនុស្សប្រភេទនេះជាមនុស្សចង្រៃ។ បើតាមការសិក្សាស្រាវជ្រាវបានអោយដឹងថា ព្រៃឈើអាចជួយផ្តល់ជាម្លប់ដល់មនុស្សសត្វ អាចជួយស្រូបយកទឹកភ្លៀង អាចទប់ទឹកនៅពេលមានទឹកជំនន់ អាចជួយការពារខ្យល់ព្យុះ…
ប្រធានស្នាក់ការសន្តិសុខលេខ ៧០២ ឈ្មោះ មាន ប៊ុនធឿន ចាប់ក្មេងប្រុសម្នាក់វាយឲសន្លប់
មាន ប៊ុនធឿន ជាប្រធានស្នាក់ការសន្តិសុខលេខ៧០២ ដែលមានទីតាំងស្ថិតនៅស្រុកមេមត់ ខេត្តកំពង់ចាម ចំណុះ ឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលគ្រប់គ្រងដោយលោក វ៉ា សារិទ្ធ ថ្មីៗនេះ បានប្រព្រឹត្ត អំពើមិន គប្បី ចាប់អូសដៃក្មេងប្រុសម្នាក់…
ជុន លឹមហាន មានសំណាងតូយកតំណែងពី ប៉ុន ប៊ុនឈាន កំពុងត្រូវប៉ាន់ពីបទល្មើសសេដ្ឋកិច្ចស្រង់ដើម !
ភ្នំពេញៈ ថ្មីៗនេះ គេដឹងថា លោក ជុន លឹមហាន ដែលគ្មានចេះជំនាញ ទប់ស្កាត់ និងបង្ក្រាបបទល្មើស សេដ្ឋកិច្ចនោះ ដោយ សារ តែជាប់ខ្សែធំ និងបង្អែកធំនោះត្រឡប់ជាត្រូវបានតែងតាំងជាប្រធាននគរបាលសេដ្ឋកិច្ចក្រសួងមហា ផ្ទៃប្រចាំ…
គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់
មណ្ឌលគិរីៈ ក្រុមគយចល័តខេត្ដមណ្ឌលគិរីបានធ្វើសកម្មភាពផ្ទុយពីអង្គភាពរបស់ខ្លួន ខណៈប្រើប្រាស់រថយន្ដអង្គភាពម៉ាកវីហ្គោ១បាំងកន្លះ ពណ៌ទឹកប្រាក់ ដាក់សឺរ៉ែន សម្រាប់ បង្ក្រាបបទល្មើសរត់ពន្ធ ប៉ុន្ដែពួកគេបានយករថយន្ដទាំងនេះជារូបភាពគំរាមឈ្មួញ ឱ្យបង់លុយស្របច្បាប់ល្បីពេញខេត្ដមណ្ឌលគិរី ។ បងប្អូនអ្នកលក់ដូរទំនិញចាប់ហួយបានលើកឡើងថា កន្លងទៅ សមត្ថកិច្ច ក៏ដូច ជាមន្ដ្រីគយនៅតាមបណ្ដាច្រក…





















