Category Archives: ព័ត៌មានស៊ីជម្រៅ

លោក ​ចាប ​សុផា​រិទ្ធិ​ មេ​ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ​គាប​ជម្រិត​ប្រជា​ពលរដ្ឋ​ និង​ឈ្មួញ​ឲ្យ​បង់​លុយ​យ៉ាង​អនាធិបតេយ្យ​បំផុត​

បន្ទាយ​មាន​ជ័យៈ​ យោង​តាម​ក្រុម​អ្នក​រក​ស៊ី​និង​​បង​ប្អូន​​ប្រជា​ពលរដ្ឋ​និង​​អ្នក​រក​ស៊ី​​ បាន​​និយាយ​ថា​ស្រុក​​ក្រុង​​ចំនួន ​៥ ​ក្នុង​​ខេត្ត​​បន្ទាយ​មាន​ជ័យ​ នៅតាម​​បណ្តោយ​​ជាយ​​ដែន​​រួម​មាន​ស្រុក​​ថ្ម​ពួក ​ស្រុក​​អូរជ្រៅ ​ស្រុក​​ម៉ាឡៃ ​ស្រុក​​ស្វាយ​ចេក​ពិសេស​​ក្រុង​​ប៉ោយ​​ប៉ែត ​គឺ​​ឈ្មួញ​​កំពុង​​នាំ​​ចូល​​ម៉ូតូ​ក្តៅ និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ មកពី​ប្រទេស​ថៃ​យ៉ាង​គគ្រឹកគគ្រេង ធ្វើឱ្យ​មន្ត្រី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ ក្នុង​ខេត្ត​បន្ទាយមានជ័យ ជាពិសេស…

មេ​គយ​ច្រក​អូរ​អន្ល​ក់លោក មាស សំអឿន បើកភ្លើ​ងខៀវ​ឲ្យ​ឈ្មួញ​ដឺក​ពន្ធ​ទំនិញ​គេច​ពន្ធ​ខុស​ច្បាប់​គ្រប់​ប្រភេទ​ឆ្លង​កាត់ព្រំ​ដែន​តាម​អំពើ​ចិត្ត

តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្លះ​ក៏​មានការ​នាំចូល​ប្រភេទ​គ្រឿងសំណង់ ភាគច្រើន​បង់ពន្ធ​តិចតួច ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ គេ​មិនដែល​ឃើញ​ជំនាញ​គយ​របស់លោក មាស សំអឿន ចាត់វិធានការ​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់​ម្តងណា​ឡើយ​។ បើទោះបីជា​សមត្ថកិច្ច​ដ​ទៃ…

មេ​ប៉ុស្តិ៍​វរៈ​ព្រំដែ​នចម្កា​រចេ​កឈ្មោះ​ដុង​នាំ​យូន​មក​នេ​សាទ​ល្មើស​ច្បាប់​ នៅ​អតីត​ឡូ​ត៍លេ​​ខ ​១១​-១៣​-១៥​យ៉ាង​អា​នា​ធិប​តេត្យ

ខេត្តកណ្តាល ៖អ្នកភូមិ​ព្រែក​ស្បូវ បានឲដឺងថា ជា​រៀងរាល់មានយូនច្រើនណាស់មិនដឹងថាមាន​ចំនួន​ប៉ុន្មាន​នាក់​នោះទេ បាន​ចូលមក​នេសាទ​ត្រីនៅក្នុង​បឹង អតីត​ដែន​ឡូត៍​នេសាទ​ខាងលើ ដោយ​ប្រើ​ឧបករណ៍ សៃយ៉ឺន ស្បៃ​មុងសុទ្ធសឹង​ជា​សៃយ៉ឺន ប្រភេទ​យក្ស ប្រើ​បច្ចេកទេសដាក់​កាច់​ឡុ​កកន្ទុយ​កណ្តុរ ដោយមាន​របាំង​ព្រួល​។ ស្បៃ​មុង រាប់រយ​ពាន់​ម៉ែត្រនៅ​ពេញ​ពាស ក្នុង​ផ្ទៃ​បឹង​តែម្តង…

លោ​ក ​វ៉ូ ​វ​​ណ្ណា​ ឃុប​ឃិ​ត​ឲ្យ​ឈ្មួ​ញ​នាំ​ចូល​ទំនិ​ញ​បង់​ពន្ធ​មិ​នគ្រ​ប់

លោ​ក វ៉ូ វ​ណ្ណា ​បាន​ចា​ត់តាំ​ង​មនុ​ស្ស​​ជំនិត​ៗ​របស់​ខ្លួន​ឲ្យ​​កាន់​​ការ​ងារ​​ផ្នែក​​ ត្រួតពិ​និត្យ​​ទំនិ​ញ និ​ង​​ការ​បំ​ពេញ​​ឯកសា​រ​ស​ម្រា​ប់​បង់ព​ន្ធ​ដែ​ល​មុន​ពេល​​មាន​ការ​រឹ​តប​ ន្តឹង​​ទំនិ​​ញ​គ្រប់​​ប្រភេទ​​ដូចជា​​​​គ្រឿង​សំ​ណង់ ​គ្រឿង​អេ​ឡិចត្រូ​និក ​ថ្នាំពេ​​ទ្យ ​គ្រឿ​ង​ចា​ប់ហួ​យ ​និង​​ប្រភេ​ទ​ទំ​​និញ​វិនិ​យោ​គ​ដែ​ល​ពន្ធ​អាករ​​ជា​​បន្ទុក​រប​ស់​រដ្ឋ ​ត្រូវបា​ន​នាំ​ចូល​​យ៉ាង​អនាធិ​បតេ​យ្យ​ដែល​​ប្រភេទ​​ទំនិ​ញ​ខ្លះ​​បង់ពន្ធ ​មិន​ដល់​១៥​ភាគរយ​ផង​ទេ​។ រហូតមកដល់​ពេលដែល​អគ្គនាយក​គយ​និង​រដ្ឋាករ​បាន​ណែនាំ​ឲ្យ​ជំនាញ​គយ​នៅតាម​ ច្រកព្រំដែន​ទាំងអស់​ពង្រឹង​ការប្រមូល​ចំណូល​ពន្ធ…

មន្ត្រី​ច្រក​អូរ​ស្មាច់​ជំរិត​ទា​រ​ប្រា​ក់ពីព​លករខ្មែរ​ឆ្លង​ដែន​ទៅ​ធ្វើកា​រនៅប្រ​ទេស​ថៃចាប់​១៥ម៉ឺន​រៀល​ដល់​២០ម៉ឺន​រៀល

ពលក​រ​ខ្មែរ​ដែល​មក​ ពី​​តាម​បណ្តា​​ខេ​ត្ត​ឆ្ងាយ​ៗ ​​ត្រូវ​បង់ប្រា​ក់​ចន្លោះ​​​ពី​១៥​ម៉ឺ​ន​​រៀល​ដល់​​២០​​ម៉ឺន​រៀល​​ ទើប​​មន្ត្រីន​គរបាល​អន្តោ​​ប្រ​វេសន៍​ច្រក ​​ទ្វារ​អន្តរ​​ជាតិ​អូរ​​ស្មាច់ ​​​ចេញ​ប័ណ្ណ​​ឆ្លងដែន​ដ​ល់​ព​លក​រ​ខ្មែរ​​ ។នេះ​​ជា​ការ​អះអាង​​​របស់​មន្ត្រី​ ប​​ម្រើការ​​នៅក្នុង​សង្​កាត់​​អូរ​ស្មាច់ ក្រុង​​សំរោង ​​ខេត្ត​ឧ​ត្ត​រ​មា​ ន​​ជ័យ​។ ប្រ​ភព​ដដែ ល​​បាន​បន្ថែម​ទៀត ថា​ចំពោះ​ព​លករ​នៅ​មូល​ដ្នា​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន​ក៏ត្រូវ​បង់​ប្រាក់…

មន្ត្រី​ប៉ូលីស​សេ​ដ្ឋកិ​ច្ច​ឈ្មោះ ​ហាក់​ សុខ​គា​ជា​ឈ្មួញ​កណ្តា​លផង​និង​ជា​មេកា​រប្រមូល​ទិញ​ឈើ ​ឲ្យក្រុ​មហ៊ុន​ ទ្រី ​ម៉ា​ខេត្ត​មណ្ឌល​គិរី

ខេត្តមណ្ឌលគិរី ៖ សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើនៅតាម​តំបន់​ព្រៃ​ការពារ ដោយ​មេការ​ក្រុមហ៊ុន ទ្រី ភាព គឺ​លោក ហាក់ សុខ​គាដែលមាន​ឃ្លាំង​ស្តុក​ឈើ ស្ថិតនៅ​ក្នុងភូមិ​ពូ​លុង សង្កាត់រ​មនាក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ជា​ប្រភេទ​ឈើ​ប្រណីត បានកើត​ឡើងគួរ​ឲ្យ​ញាក់សាច់​។ លោក…

អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចេញមុខ​អនុវត្តន៍ ស​.​ជ​.​ណ គណៈរដ្ឋមន្ត្រី​ប្រឆាំង​សម្តេច​តេជោ ហ៊ុន សែន​

ភ្នំពេញ​ ៖ ផ្ទៃ​ដី​ទំនាស់​នៅ​ភូមិ​កកាប ទំហំ​ជាង ៥​ហិកតា ត្រូវបាន​ម្ចាស់​ដី​ជា​ជនរងគ្រោះ​ធ្វើ​ពាក្យ​សុំ​ផ្តល់​ភស្តុតាង​បន្ថែម​ទៅ ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​ជា​ប្រយោជន៍​ដល់​លោក​រដ្ឋមន្ត្រី​ពិនិត្យ និង​ពិចារណា​ក្រោយពី​មាន​លិខិត​ជា​ផ្លូវការ របស់​ខុទ្ទកាល័យ​សម្តេច​តេជោ ហ៊ុន សែន ផ្ញើជូន​លោក​រដ្ឋមន្ត្រី​ក្រសួង​មួយ​នេះ ។​ ​យោងតាម​លិខិត​ពាក្យសុំ​ផ្តល់​ភស្តុតាង​បន្ថែម​របស់​លោកស្រី ហួត…

មេ​គយ​ច្រក​ភ្នំដិ​ន​ទុក​ច្រ​ករ​បៀង​ ២​ក​ន្លែង​ឲ្យក្រុ​មឈ្មួ​ញ​នាំ​ចូល​ទំនិ​ញ​គេច​ពន្ធគ្រ​ប់ប្រ​ភេទ

ខេត្តតាកែវ ៖ក្រុមឈ្មួញ​បាននិយាយ​ថាជាទូទៅ​ទំនិញគេចពន្ធ មានដូចជាទំនិញ​ចាប់ហួយគ្រឿង​អេឡិចត្រូនិក ក្នុងនោះ​មាន​គ្រឿង​អេឡិចត្រូនិក របស់​ក្រុមហ៊ុន Open net ផងដែរ ត្រូវបាន​គេ​ដឹក​តាម​រថយន្ដ ពី​ក្រុង​ព្រៃនគរ ប្រទេស​វៀតណាមមកដល់​ព្រំដែន លើកដាក់​ទូក​ធំៗ ដឹក​ឆ្លងកាត់​មក​ច្រករបៀង​ខាងលើទើប​ឈ្មួញ​ហោ​ស្រី ចាន់ថា និង​ចែ​ពៅ…

លោ​ក​ ​អ៊ុំ​ ​វណ្ណា​​មេ​​ប៉ូលី​​សសេ​ដ្ឋកិច្ច​មាន​​ប្រាក់​ខែ​​ប៉ុន្មា​ន​​មា​ន​លុយ​​សាង​​សង់​ភូមិ​​គ្រឹះ​​ស្កឹម​ស្កៃ

រាជធានី​ភ្នំពេញ ៖មន្ត្រី​មួយចំនួន បាន​និយាយ ​ឲ្យ​ដឹងថា លោក អ៊ុំ វណ្ណា ជា​មន្ត្រីប៉ូលិស​សេដ្ឋកិច្ច​ពោរពេញ​ដោយ​ឥទ្ធិពល​អំណាចនិង អត់​ដែល​ផ្លាស់ប្តូរ​ទៅណា​ទេ គឺ​ក្តោប​ក្តាប់​ការងារ​បង្ក្រាប បទល្មើស​ព្រៃឈើ ចំនួន ៤​ខេត្ត ​។ មន្ត្រី​ជាច្រើន​ត្រូវបាន​ផ្លាស់ប្តូរ…

លោក ​ឡេង​ ចិត្រា​ និង​លោក​ គង់​ វិចិ​ត្រ ដា​ក់កុង​ត្រូល​ជជុះ​ទៀត​ហើ​យ

ខេត្ត​ត្បូងឃ្មុំ ៖ អ្នករកស៊ី​ដឹកទំនិញ បាន​ឲ្យ​ដឹងថា ចាប់ពី​ចំណុច ទី​រួម​ខេត្ត​ត្បូងឃ្មុំដល់​ព្រំប្រទល់ ខេត្តកំពង់ចាម មាន​កុងត្រូល​ចំនួន ៣ កន្លែង​ទ្រង់ទ្រាយ​ធំនិង​បំបែក​ជា​២ បន្ថែមទៀត កាន់តែ​បង្ក​ផល​លំបាក​ដល់​ ​ប្រជាពលរដ្ឋនិង​អ្នករកស៊ី​ដឹកទំនិញដែល​ត្រូវ​បង់លុយជូនពូកគាត់ បន្តកន្ទុយ​គ្នា​។អ្នករកស៊ី​ដឹកទំនិញ បាន​អោយដឹងថា ទីតាំង​កុងត្រូលជជុះ​របស់សមត្ថកិច្ច​នគរបាល…

ស​.ជ.​ណ ​របស់​ ប្រាក់​ សុ​ខុន ​បាំង​មេ​ឃរំ​លោភ​យក​ដីធ្លីរ​បស់លោ​កយា​យ ​ហួត ​សារុំ​ ដែ​ល​កាន់​កាប់​ធ្វើ​អាជី​វក​ម្មអា​ស្រ័យ​ផ​ល​តាំង​ពី​ឆ្នាំ ១​៩៧​៩ !

នៅ​ស្រុក​ខ្មែរ​ពិត​ជា​មិនធម្មតា​មែន ! នៅពេលដែល​គេ​ឃើញ ស​.​ជ​.​ណ មួយចំនួនបែរ​ជា​ហ៊ាន​លុប​អនុក្រឹតនិង​សាលក្រម​តុលាការ​គ្រប់​ជាន់​ថ្នាក់​ យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ។ ​យោងតាម​ពាក្យបណ្តឹង​មួយ ដែល​គេ​ឃើញថាមាន​ភាពមិនប្រក្រតី​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ហួត សា​រុំដែល​មាន​លំនៅ​នៅ​ភូមិ​កា​កាប ដែល​ខំប្រឹង​កាប់ឆ្កា​ព្រៃ​លើ​ដី​ព្រៃ​ទួលក្នុង​ភក់​គ្រលុក​ជ្រាំ​តាំងពី​ ឆ្នាំ ១៩៧៩ មកម្ល៉េះ…

លោក ​ជុង លឹម​ហាន​មេប៉ូ​លិ​​ស​សេ​ដ្ឋកិ​ច្ច​ដាក់​ប៉ុស្តិ៍ ​ដាក់​ជជុះ​ជំរិត​យក​លុយ​ពីអ្ន​កដឹក​ទំនិញ​ទាំង​ត្រូវច្បា​ប់និង​ខុសច្បាប់

រថយន្ត​ដឹកទំនិញ​ទាំង​ខុសច្បាប់​និង​ស្របច្បាប់​មកពី​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ចូល​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៤ រាប់រយ​គ្រឿងក្នុង​មួយថ្ងៃៗ​សុទ្ធតែ​ជាប់​កាតព្វកិច្ច​ចូល​បង់លុយ​ឲ្យ​ មន្ត្រី​របស់លោក ជុង លឹម​ហាន ដែល​ដាក់​ប៉ុស្តិ៍​ជជុះ​ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ នៅក្បែរ​ផ្លូវបំបែក​ស្រែអំបិល និង​នៅក្បែរ​ផ្លូវបំបែក​វាលរេញ​ស្រុក​ព្រៃនប់ ហើយ​ទីតាំង​ប៉ុស្តិ៍​ជជុះ​ដ៏​ធំ​មួយកន្លែង​ទៀត ស្ថិតនៅ​ក្បែរ​ផ្សារ​ឧដុង្គ​តាមផ្លូវ​ជាតិ​លេខ​៥ នៃ​ខេត្តកំពង់ស្ពឺ​។​ លោក ជុង…

អភិ​បាល​ស្រុក​ស្នួល​គង់​ គឹម​នី ​ល្បី​កាន់​តែ​ខ្លាំងខាង​បើក​ដៃឲ្យ​ជនល្មើស​រកស៊ី​ឈើ​ខុស​ច្បាប់​យ៉ាង​អាណា​ធិតេយ្យ

ស្រុក​ស្នួល​ខេត្តក្រចេះ​ជា​តំបន់​ដែលមាន​ជម្លោះដីធ្លី​ខ្លាំងជាងគេ​បើ​ ប្រៀបធៀប​ទៅនឹង​បណ្តា​ស្រុក​នៃ​ខេត្ត​នេះព្រោះ​ក្រុមហ៊ុន​យួន​និង​ក្រុមហ៊ុន ​កូរ៉េ​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិ​បាល ហ៊ុន សែនបាន​ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ទន់ខ្សោយ​យ៉ាង​ព្រៃផ្សៃ​។ ប៉ុន្តែ​លោក គង់ គឹម​នីមិនដែល​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​រងគ្រោះ​ម្តងណា​ទេហើយ​បែរជា​ ចេញ​មុខ​​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​យួន​និង​ក្រុមហ៊ុន​កូរ៉េ​ដោយ​គ្មាន​ សេចក្តី​អៀនខ្មាស​បន្តិច​ណា​ទ្បើ​យ​។ លើស​នេះ​ទៅទៀត​លោក គង់គឹម​នីក្នុងនាម​ជា​អភិបាលស្រុក​ស្នួល​បែរជា​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល ​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកឈើ ​ជាប្រយោជន៍ផ្តាល់ខ្លួន ។…

លោក ​ពុធ ធា​រឹទ្ធ​មេ​ខ​ណ័រ​ដ្ថា​បា​លខេត្ត​​កំពុងចាម​​បើក​ដៃ​ឲ្យ​ឈ្មួញ​ដឹក​ត្រីឆ្ដោ​រខុស​ច្បាប់​ពីស្រុក​យួន​មក​ស្រុកខ្មែរម៉ា​សេរី

មន្ត្រីរ​ដ្ឋបា​ល​ជ​លផ​ល​ខេ​ត្តកំ​ពង់កំ​ពង់​ចាមនិ​ងមេ​ខេត្ត ​ត្រូវបា​ន​ប្រជា​​ពល​ដ្ឋ​​ក្នុង​មូល​ដ្ឋា​ន​ចោទ​ប្រកា​ន់ថា​បាន​បើកដៃឲ្យ​មា​ន​ការដឹក​ត្រីឆ្តោរ​ខុសច្បា​ប់ពីស្រុក​យួនចូល​តាមច្រក​ស្អំឃុំក្រែក​ស្រុកពញ្ញាក្រែ​កខេ​ត្តត្បូង​ឃ្មំទៅ​លក់តាម​បណ្តា​ខេត្តនា​នាដូ​ចជាកំព​ង់ចាម​ ខេត្តក្រចេះ​និង​ខេត្តមណ្ខូល​គិរីនិងដ៍ទៃ​ទៀតក្នុង​ស្រុកខ្មែរ​ ​យ៉ាង​អនា​ធិបតេយ្យ​​។ ជាង​នេះទៅ​ទៀត​លោក​ក៏ត្រូវ​​បាន​គេ​​ដឹងថាឃុប​ឃិត​ឲ្យ​មាន​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ជា​យូរ​​មកហើយ ​តែ​គ្មាន​មន្ត្រី​ជំ​នាញ​ថ្នាក់លើ​​ណា​ហ៊ាន​​ធ្វើ​ចំណាត់ការ​ផ្លូវច្បាប់​ប្រឆាំងនឹង​បុគ្គល​ម្នាក់នេះ​ទេ​។​ តាមច្បាប់រដ្ឋបាលជលផលលេខ២២៧ចុះថ្ងៃទី១៣ខែគុម្ភុះ២០១៤ចេញដោយបណ្ខិតណៅ ធួកនិងបណ្ឋិតអ៊ុករ៉ាប៊ុនសំណើផ្អាកការអនុវត្តគោលការណ័អនុញ្ញាតនាំចូលនិងនាំឆ្លងកាត់ផលនេសាទប្រភេទត្រីរ៉ស់ ត្រីឆ្ដោ ត្រីឍៀប ត្រីផ្ទូកដែលពុំទាន់ធ្វើការកែច្នៃ កាត់ក្បាល។ប្រភពព័ត៌មាន​បានលើកឡើង​ថា​ជនល្មើស​ដែល​បានដឹក​ប្រព្រឹត្ត​បទល្មើស​នេសាទ ​មានច្រើន នាក់ ​…

ឧកញ្ញ៉ា​ សឹង សំ​អុល​ជាឈ្មួ​ញ​រកស៊ី​ឈើ​ប្រណិ​តខុស​ច្បាប់​ធំ​ជាង​គេនៅ​ខេត្ត​ត្បូង​ឃ្មុំ

សកម្មភាព​​​ដឹកជញ្ជូន​ឈើប្រណិត ​នៅ​ក្នុងត្បូងឃ្មុំ កំពុង​តែមាន​សកម្មភាព​យ៉ាងពេញបន្ទុក​ព្រោះ​​មន្ត្រីអាជ្ញាធរ​​និង​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ជាពិសេស​មន្ត្រីរដ្ឋ​បាល​ព្រៃឈើ​មិនយក​ចិត្ត​ទុកដាក់បង្ក្រាប​ឡើយ​។ សព្វ​ថ្ងៃនេះ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ធ្នង់​តាម​រថ​យន្ត​កែច្នៃធំៗ​យ៉ាង​គគ្រឹកគគ្រេង​ចេញ​ពី​ទឹកដីច្រកទន្លេចាមឃុំគ្រវៀនស្រុកមេម៉ត់ខេត្តត្បូងឃ្មុំ ឆ្ពោះទៅលក់នៅប្រទេសយួនជារៀងរាល់ថ្ដៃ។ សកម្មភាព​ដឹក​ជញ្ជូន​ឈើប្រណីតនោះ​ត្រូវ​បាន​គេ​ដឹងថា​ឆ្លង​កាត់​មុខ​ស្នាក់ការ​រដ្ឋ​បាលព្រៃឈើ​ជាច្រើនកន្លែង​ដែល​ស្ថិតក្រោមការ​គ្រប់គ្រង​របស់​លោក ប៊ួយ​ រតនា នាយ​ផ្នែក​រដ្ឋ​បាល​ក្រ​ចេះ​ ប៉ុន្តែ​មន្ត្រីរដ្ឋ​បាលព្រៃឈើរូបនេះ​ មិន​បើក​ភ្នែកមើល​​ឬ​ចាត់​វិធានការ​បង្ក្រាប​ឡើយ​។ឈ្មួញរកស៊ីឈើ​​​សកម្ម​​នៅ​ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ សព្វ​ថ្ងៃនេះ​ មាន​ ឈ្មោះឧកញ្ញ៉ាសឹងសំអុល ហើយ​ឈ្មួញ…

គង់​ គឹម​នី ​អភិ​បាល​ស្រុក​ស្នូល​អ​ស​មត្ត​ភាពផ្គើ​ននិ​ងអ​នុសា​សន៏​នាយ​ករដ្ឋ​មន្រ្តី​ហ៊ុន ​សែ​ន

ខេ​ត្ត​ក្រ​ចេះ​ ៖ ​សេ​ចក្តីរា​យ​ការ​​ណ៍​​​បាន​​អោយ​ឲ​ដឹ​ង​ថា​លោ​​ក គង់​-​​​គឹម​​​នី ​ចៅ​​ហ្វាយ​ស្រុ​ក​ស្នួល​បានបញ្ជា​ឲមនុ​ស្ស​ជំនិ​តរបស់​ខ្លូន​ឈ្មោះ​ខេ​ន​ ទូចហៅ​នុបគឿ​នដើរប្​រមូ​លលុយ​ពី​ឈ្មួញដឹក​ឈើ​ទាំងតូ​ចទាំង​ធំគ្មាន​យោ​គយល់ឡើ​យសូម្បី​ ​តែ​ប្រជា​ព​លរដ្ធ​​ដឹកឈើបន្តិច​​បន្តូចយក​​ទៅធ្វើ​កូនខ្ទម​​ក័មិន​អធ្យា​ស្​រ៍យ​​ ឲដែរ។បន្ទាប់​ពីបង្រ្កាបអ្នកកា​សែតរួ​ចមកគ​ង់​​ គឹម​​នី​ ​​អភិ​​បា​​ល​​ស្រុ​ក​​ស្នូល​បា​ន​បញ្ជា​ឲឈ្មោះ​សានជា​ប៉ូលី​សសេដ្ឋ​កិច្ចប្រចាំ​ស្រុកស្នួលដើ​រប្រលុយេ​ពីឈ្មួញ​ទាំ​ងតូច​ទាំងធំនិង​រាប់ក្បាល​ឡានយក​លុយមកឲ​ខ្លួនទាំងអស់​និងមានមនុស្ស​ជំនិតម្នាក់ទៀត​ជាpmឈ្មោះសាន​ដែរ​ក៏ជាអ្នកប្​រលុយប្រ​ចាំថ្អៃប្រ​ចាំខែ​និងឈរចាំរ៉ា​ប់ក្បា​ល់ឡានយ​កលុយឲ​​អ​ភិ​​បា​ល​​ស្រុ​ក​ស្នូល​ទាំងអស់​មិនត្រឺ​មតែ​មនុស្សម្នាក់ពី​នោះទេគង់​​-​​គឹម​​នី ​​ចៅ​ហ្វាយ​ស្រុក​ស្នួល​មិនអស់ចិត្ត​បានបញ្ជាមនុស្ស​ជំនិតម្នាក់ទៀតឈ្មោះ​ខាជាប៉ូលី​សសេដ្ឋ​កិច្ចឲរ៉ាប់​ឈ្មោះឈ្មួ​ញនិងរ៉ាប់ក្បា​លឡានម្តងទៀ​តក្រែងលោមនុស្សខា​ងលើក្បក់ខ្លួន។ សព្វ​ថ្​​ងែនេះ​គង់​​ គឹម​នី​ ​​អភិ​​បា​ល​​ស្រុ​ក​ស្នូល​បាន​បើកដៃ ​អោ​យ​ក្រុម​​ឈ្មួញ​រក​ស៊ី​ដឹកឈើ​ខុ​ស ច្បាប់​​ឆ្លងកាត់​​ស្រុក​​ស្នួល​យ៉ាង​​អាណា​ធិប្បតេយ្យ​​បំផុត​…

លោក​ស័ក្តិ៥​ ឃុន​ ជឿន ​ជឿ​នបញ្ចា​ឲ្យ​កូន​ចៅ​​ជំរិត​យ​កលុ​យ​ពី​ឡាន​ដឹក​ទំនិញ​គ្រ​ប់ប្រ​ភេទ​និងជំរិត​ពល​ករឆ្លង​ដែន​ខ្មែរ​ដែល​ខុស​ច្បាប់?

ក្រុង​ប៉ោយប៉ែត ៖ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ជាដើម​។ ពាក់​ព​ន្ធ័​និង​បញ្ហា…

លោក សាក់​ សារ៉ុន និង​សាក់ ​សា​រ៉ាង ជា​មេប៉េអឹ​ម​ខេត្ត​មណ្ឌ​លគិរី​ និ​ង​មេប៉េអឹ​មស្រុ​កកែ​វសីមា​ជាអ្នក​នៅពី​ក្រោ​យបទ​ល្មើ​សបំផ្លាញ​ព្រៃ​ឈើ?

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជាប់​ព្រំដែន​ ខេត្តមណ្ឌលគិរី​និង​ខេត្ត​ក្រចេះ​បានឱ្យដឹងថា កាល ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅនេះ នៅ​ចំណុច​១០៥ ដែល​ជា​ព្រំប្រទល់​រវាង​ខេត្ត​ទាំង​ពីរ មាន​រទេះគោ​ដឹក ឈើ​ចេញ​ពី​ព្រៃ​ប្រមាណ​ជាង​បាន​ធ្វើ​ចរាចរ​ដឹកជញ្ជូន​ឈើ​ដូចជា ហ្វូង​កណ្តៀរ​ជាប្រចាំ​ក្រោម​ការឃ្លាំមើល​ចាំ​ទារលុយ និង​ធ្វើ​មិន​ដឹង​ឮ​រាល់​សកម្មភាព​បទល្មើស​ព្រៃឈើ​ទាំងនោះ ហើយ​ដែល​ក្រុម​អ្នក​ស៊ើបអង្កេត​គេ​គិត​ថា គឺ​មន្ត្រី​ប៉េអឹម…

លោក ​គង់ វិចិ​ត្តប្រធា​នកា​រិយា​ល័យ​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច និង ឡេង ចិត្រា ព​ង្រា​យម​ន្រ្តី​ក្រោម​ឪវាទ​ឲ្យ​ដើរ​ប្រមូ​លលុយ​ពី​ឈ្មួ្ញញ​ដឹក​ឈើ ​និង​ទំនិ​ញគេ​ចព​ន្ធគ្រ​ប់ប្រ​ភេទ

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញបាន​ឲ្យ​ដឹងថា ក្រុមនគរបាល​សេដ្ឋកិច្ច ខេត្ត​ត្បូងឃ្មុំ មិនដែល​បង្ហាញ​ស្នាដៃ​អ្វី​ទេ ក្រៅពី​ការដាក់​ប៉ុស្តិ៍​ជជុះ និង​ត្រៀម​រថយន្ត សម្រាប់​ប្រដេញ ឡាន​ដឹកទំនិញ ឲ្យ​ចូល​បង់លុយ ទៅ​តាមតែ​អំពើ​ចិត្ត ហើយ​ប៉ុស្តិ៍​ជជុះ របស់​នគរបាល​សេដ្ឋកិច្ច ខេត្ត​ត្បូងឃ្មុំ…

លោក​មេគ​យ ​ឈួន ​ហៃ​ប្រធា​នស្តី​ទី​ស្នាក់​ការ​គយ និង លោក​ យិន​ ផ​ល្លី​ប្រព្រឺ​ត្តអំពើពុ​ករលូយ​ពេញ​ទំហឹង​អង្គភា​ពប្រឆាំ​ងពុក​រលួយគ្នាន​ចំណា​ត់ការ

បន្ទាយមានជ័យ​៖​ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំនិញគេ​ចព​ន្ធ​គ្រប់​ប្រភេទ​ ដឹកជញ្ជូន​​តាម​រទេះ​​ពី​ទឹក​ដី​ថៃ​មក​កម្ពុជា ក្រោ​មរូបភា​ព​ប្រកាស​​ពន្ធ​២​រទេះ​នាំចូល​១០​រទេះ​ ហើយ​ឈ្មួញ​​និង​មន្ត្រី​គយ​ចែក​​លុយ​គ្នា ធ្វើ​មាន​ធ្វើ​បានដោ​យ​មិន​ខ្លា​ចរអា​ជាមួ​យ​ច្បាប់ និង​ធ្វើ​ឲ្យ​បា​ត់​ចំណូល​ជាតិ​រា​ប់រយលាន​​ក្នុង​មួយ​ឆ្នាំៗ​។​ ​ប្រជាពលរដ្ឋប្រកប​របរ​ស៊ីឈ្នួល​អូស​រទេះដឹកទំនិញ​ពី​ផ្សារ​រោង​ គ្លឿប្រទេស​ថៃយកមកកម្ពុជា តាម​ច្រក​ប៉ោយប៉ែតបាន​និយាយថាចាប់តាំងពី​លោកឈួន ហៃចូលកាន់​តំណែង​ជា​មេគ​យមក ពួកគាត់​ពិបាក​រកស៊ី​ណាស់ស៊ីឈ្នួលអូស​ទំនិញ​បាន​ប្រាក់​បន្តិចបន្តួចគយ​…

មេ​ប៉ុស្តិ៍ប៉ោ​យ​​ប៉ែត ​ឃុប​ឃិត​ឲ្យ​មាន​ការ​ ហូរ​ចូល​ទំនិញ​គេចព​ន្ធ និង​បើក​ឲ្យព​លករ​ឆ្លងដែ​នខុស​ច្បាប់

បច្ចុប្បន្ននេះគេសង្កេតឃើញ មានក្រុមពលករជាច្រើន បានសម្រុកចេញចូល លួចឆ្លងដែនខុសច្បាប់ តាម​ច្រក​របៀង​មួយ​កន្លែង​ គឺប៉ុស្តិ៍ប៉ោយប៉ែត គ្រប់គ្រងដោយលោក ណុល ម៉ាប់ ហៅខ្លាធំ ដែលជាមេប៉ុស្តិ៍ចំណុះឲ្យវរសេនាតូច ការ​ពារ​ព្រំ​ដែន​គោក​ លេខ៨៩១ កំពុងតែឃុបឃិត ជាមួយក្រុមមេខ្យល់…

កូន​​ប្រុ​ស​លោ​​ក​ ផៃ​ ​ប៊ុន​​ឈឿ​ន អ​ភិ​បា​ល​​ខេត្ត​​កណ្តា​​លយ​​កសា​​ឡង់​​ធំ​ៗ​បូម​​ខ្សាច់​​តាម​​តែ​អំ​ពើចិ​​ត្តសម​​ត្ថកិ​ច្ច​ណា​មិ​ន​ហ៊ា​ន​ប​ង្ក្រាប

ខេត្តកណ្តាល ៖ក្រុម​ឈ្មួញ​ធំៗ​ទាំងនោះ គេ​ស្គាល់ ឈ្មោះ លឹម ធា​រិ​ទ្ធនិង​លោក ឈឿន ឆន ត្រូវជា​កូនប្រុស របស់លោក ផៃ ប៊ុន​ឈឿន អភិបាលខេត្ត​កណ្តាលកំពុងតែ​ធ្វើ​សកម្មភាព បូម​ខ្សាច់ នៅ​ចំណុច​ក្នុងភូមិ​ព្រែក​សំរោងសង្កាត់​តាខ្មៅ…

លោក ​ប៉េង អេង​ហាក់​ អធិកា​រ​នគ​របាល​ស្រុ​ក​មេម​ត់ទើប​ឡើង​ថ្មី ​និង​ប្រ​ពន្ធ រ​កស៊ី​ឈើ​ប្រ​ណីតសុស​ច្បាប់​ទៅវៀត​ណាម

​ សកម្មភាព​ដឹកឈើ​ប្រណីត​ខុសច្បាប់ នៅតែ​បន្ត​យ៉ាង​អនាធិបតេយ្យ​ទាំងយប់​ទាំង​ថ្ងៃ ក្នុងភូមិ​សាស្ត្រ​ស្រុក​មេមត់ យកទៅលក់​អោយ​វៀតណាម​តាម​របៀង​ច្រក​ចាន់​មូល ក្រៅតែពី​អាជ្ញាធរ​ដែនដី​មាន​ចៅហ្វាយស្រុក អធិការ​នគរ​បាន​ស្រុក និង​អាវុធហត្ថ​ស្រុក អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មាន​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ដូចជា​រដ្ឋបាល​ព្រៃឈើ គយ នគរបាល​សេដ្ឋកិច្ច​ខេត្ត​/ ក្រសួង ឈរជើង​បណ្តាក់​គ្នា​ដូច​ខ្យង​ចាប់ពី​ផ្លូវជាតិ​លេខ​៧ រហូតដល់​ច្រ​ព្រំដែន…

លោក​ លី សា​​វេត អ​ភិ​បា​ល​ខណ្ឌ​សែ​នសុ​ខស​ម្បូរ​រឿង​អា​ស្រូវ​ពុករលួ​យការ​ពារឈ្មួញ​រក​ស៊ី​ដី​ធ្លីខុ​សច្បា​ប់

លោក​លី សា​វេត អភិបាលខណ្ឌ​សែន​សុខ​ សម្បូរ​រឿងអាស្រូវ​ពុករលួយ​រូបនេះ​បានចេញ​មុខការ​ពារ​ឈ្មួញ​រកស៊ី​ទិញ​លក់​ ដី និង​ខ្សាច់ ខុសច្បាប់​ក្នុង​ទីក្រុង​ភ្នំពេញ និង​ឈ្មួញ​មកពី​តាម​បណ្តា​ខេត្ត​ជាប់​ទីក្រុង​ភ្នំពេញ ទាំង​បំពាន​បទបញ្ជា​របស់រដ្ធាភិបាល ​។ ​ ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​កើតចេញពី​ការ ​ធ្វើ​ជំនួញ​ដីធ្លី​មិន​ត្រឹមត្រូវ​ខុស​បែបបទ​បច្ចេកទេស និង​ច្បាប់ សាលាក្រុង​ភ្នំពេញ​បានចេញ​សេច​ក្តីណែនាំ​ឲ្យ​បញ្ឈប់​ការជីក​រណ្តៅ​ដី…

លោក​ ប៉ែន​ ស៊ី​ម៉ន​ និង​ ប៉ែ​ន សំ​អា​តឃុប​ឃិត​គ្នា​ប្រ​ព្រឹត្ត​អំពើ​ពុ​ករលួ​យជា​ប្រ​ពន្ទ៏

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​ងាប់​ត្រគាក​ស្តូក​ទុក​ឲ្យ​លោក ប៉ែន ស៊ីម៉ន និង​ប្អូនប្រុស​ឈ្មោះ ប៉ែន សំអាត​យក​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​ធ្វើជា​កម្មសិទ្ធិ​ផ្តាច់មុខរ​បស់ ​ក្រុមគ្រួសារ​ខ្លួន​។​ មន្ត្រី​គយ​និង​រដ្ឋាករ​បន្ត​លាតត្រដាង​អំពើពុក​រលួយ​របស់​មេ​គយ​ពីរ​ នាក់​បងប្អូន​គឺ​ប៉ែន ស៊ីម៉ននិង​ប៉ែន សំអាត ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ដឹងឮ​ដល់​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​និង​…

លោក​ គយ​ច្រក​ជាំ​ស្រ​ងាំ​ជា​​អ្នក​បើក​ភ្លើង​ខៀវ​ឲ​ទំនិ​ញគេ​ចពន្ធ​និង​ទំនិ​ញខូ​ចគុណ​ភាព​យ៉ាង​អាណា​ធិប​តេ​យ្យ

ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា ច្រក​សេដ្ឋកិច្ច​អន្តរជាតិ​ជាំ​ស្រងាំ​នេះ មិនសូវមាន​សកម្ម​ភាព​ដឹកជញ្ជូន ទំនិញ​គគ្រឹកគគ្រេង​ដូច​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នោះទេ តែ​ច្រក​ជាំ​ស្រងាំ​នេះ ក៏​មិនមាន​ភាព​ស្ងាត់​ពេក​ដែរ ព្រោះ​ការនាំ​ចូល​ទំនិញ​ពី​ប្រទេស​សៀម​មកកាន់​ប្រទេស​កម្ពុជា ក្នុង​មួយថ្ងៃៗ​ក៏មាន​កម្រិត​ធម្មតា ដែល​អាច​ឲ្យ​មន្ត្រី​គយ​នៅ​ច្រក​ជាំ​ស្រងាំ រកប្រាក់​ចំណូល​បាន​ខ្ពស់ ហើយ​មន្ត្រី​គយ​ទាំងនោះ​ភាគច្រើន​មិន​ចង់​ផ្លាស់​ចេញពី​ច្រក​សេដ្ឋកិច្ច​នេះ​ទេ​។ តែ​បញ្ហា​សំខាន់​ចំណូល​ដែល​មន្ត្រី​គយ​ទាំងនោះ​ទទួលបាន គឺ​មិនមែនជា​ចំណូល​ស្របច្បាប់​នោះទេ តែ​វា​ជា​ចំណូល​បានមកពី​ប្រភព​ខុសច្បាប់…

លោក ​សូ ម៉ា​រ៉ា ​រដ្ឋ​លេ​ខាធិ​ការ​ក្រសួ​ងទេ​សច​រណ៍​ប្រ​ព្រឹត្ត​អំពើពុ​ករ​លួយ​ដោយ​ចំហរ​មិនញ​ញើត​និង​អង្គភា​ពប្រ​ឆាំង​អំពើ​ពុករ​លួយ

រឿងអាស្រូវ​ពុករលួយ​របស់លោក សូ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​លោក សូ វិ​សុ​ទ្ធី ប្រធាន​នាយកដ្ឋាន​សិក្សា ទីផ្សារ និង​ផ្សព្វផ្សាយ​នៃ​ក្រសួងទេសចរណ៍ គឺជា​រឿង​មិនអាច​បិទបាំង​បាន ព្រោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ចេញ​លិខិត​មួយ​ឲ្យ​ពួកគេ​បំ​ន្លឺ​ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៣…